ក្នុងផ្លូវចរាចរណ៍ដែលមានភាពមរមាញឹកខ្លាំង ហើយអ្នកបើកបរបើកកាចៗច្រើន អាចនឹងធ្វើឲ្យផ្លូវដែលកំពុងតែស្ទះនេះ ផ្តល់ភាពគ្រោះថ្នាក់ច្រើនក្នុងពេលបើកបរបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះដើម្បីរក្សាសុវត្ថិភាពក្នុងពេលបើកបរនៅផ្លូវកំពុងតែស្ទះខ្លាំង យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- បើកបរយឺតៗ និងមានភាពអត់ធ្មត់ឲ្យបានច្រើនបន្តិច
- ចូរស្ថិតនៅក្នុងគន្លងត្រឹមត្រូវរបស់អ្នកឲ្យជាប់ ហើយត្រូវយល់ផងថា អ្នកបើកបរផ្សេងទៀតអាចនឹងឈ្លៀនពានចូលគន្លងផ្លូវរបស់អ្នកដែរ
- ចូរមានភាពប្រុងប្រយ័ត្នជានិច្ច
- ចូរដំឡើងប្រព័ន្ធ GPS ឬផែនទីផងមុនពេលធ្វើដំណើរទៅកន្លែងដែលអ្នកមិនស្គាល់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវប្រើប្រាស់ទូរស័ព្ទ ឬញ៉ាំអាហារ ឬញ៉ាំគ្រឿងស្រវឹងក្នុងពេលបើកបរឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855