ការបង្ករោគដោយមេរោគផ្សិតនៅទ្វារមាស អាចធ្វើឲ្យមានការរលាក ហូរទឹករំអិល និងរមាស់បាន។ យ៉ាងណាមិញ ប្រហែល ៧៥ភាគរយនៃស្រ្តីទាំងអស់អាចជួបបញ្ហានៃការបង្ករោគផ្សិតនៅទ្វារមាសក្នុងពេលវេលាណាមួយក្នុងជីវិត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈញឹកញាប់នៃការបង្ករោគដោយមេរោគផ្សិតនៅទ្វារមាសអាចមានដូចជា៖
- រមាស់ រលាក និងឈឺចាប់ខ្លាំង
- មានអារម្មណ៍ក្រហាយៗក្នុងពេលរួមភេទ ឬនោម
- មានហូរទឹករំអិលដែលខាប់ ពណ៌ស គ្មានក្លិន ឬជាទឹកចេញតាមទ្វារមាស
- ទ្វារមាសទៅជាក្រហម និងហើម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកមានការបង្ករោគផ្សិតនៅទ្វារមាសមែន ឬមានអាការៈទាំងអស់របស់វាដូចខាងលើនេះ ចូរទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល៕