រឿងនេះអាចនិយាយថា ប្រហែលប៉ុណ្ណោះ។ អ្វីដែលគេច្បាស់បំផុតក្នុងការស្រាវជ្រាវប៉ុន្មានសិបឆ្នាំចុងក្រោយនេះគឺថា អ្នកអាចឆ្លងមេរោគអេដស៍ទៅក្នុងខ្លួនបានតាមរយៈការរួមភេទតាមទ្វារមាស ឬរន្ធគូថ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែវានៅតែមិនទាន់ច្បាស់នៅឡើយថា តើអ្នកអាចឆ្លងមេរោគនេះតាមរយៈការប្រើមាត់រួមភេទឬអត់។
វីរុសអេដស៍ត្រូវបានចម្លងទៅនរណាម្នាក់នៅពេលទឹកសរីរៈរបស់អ្នកជំងឺចូលឬប៉ះពាល់នឹងចរន្តឈាមមនុស្សម្នាក់ទៀត។ ការប៉ះពាល់នេះអាចកើតឡើងចាប់ពីការដាច់ដោចស្បែកតិចតួច ឬជាលិការបស់ទ្វារមាស រន្ធគូថ ស្បែកគ្របក្បាលលិង្គ ឬបង្ហួរនោមរបស់លិង្គ។ វាក៏អាចធ្វើឲ្យឆ្លងជំងឺកាមរោគផ្សេងៗដែរពីការរួមភេទតាមមាត់ ឬប្រើមាត់មាត់ បបូរមាត់ និងអណ្តាតដើម្បីភ្ញោចប្រដាប់ភេទ ឬលិង្គរបស់ដៃគូ។ ប៉ុន្តែវាមិនទានត្រូវបានគេរកឃើញថា ជារបៀបដែលចម្លងមេរោគអេដស៍ញឹកញាប់នោះទេ។
តើអ្វីទៅជាការប្រឈមមុខសម្រាប់ប្រភេទនៃការរួមភេទតាមមាត់ទៅ?
ការប្រើមាត់រួមភេទគឺមានអត្រានៃការឆ្លងមេរោគអេដស៍តិចបំផុត។ ប៉ុន្តែអ្វីដែលទំនងជាធ្វើឲ្យឆ្លងខ្លាំងនោះគឺការរួមភេទតាមរន្ធគូថ ឬទ្វារមាសតែម្តង។ វាក៏ធ្វើឲ្យឆ្លងដែរតាមរយៈការចាក់ម្ជុរ ឬសឺរ៉ាងរួមគ្នាជាមួយអ្នកជំងឺ តាមរយៈការចាក់ថ្នាំ ឬចាក់សាក់លើស្បែក។ ប៉ុន្តែ ការឆ្លងមេរោគអេដស៍តាមរយៈការប្រើមាត់រួមភេទគឺមិនមែនគិតថាអត់សោះនោះទេ។ ការពិតនោះគឺថា តាមទ្រឹស្តី អ្នកនៅតែអាចឆ្លងមេរោគនេះដដែល គ្រាន់តែមានអំណះអំណាងគាំទ្រតិចតួចប៉ុណ្ណោះ។
ការរួមភេទប្រភេទ Fellatio (ប្រើមាត់បៀមលិង្គ) អាចធ្វើឲ្យមានការប្រឈមមួយចំនួនដែរ គ្រាន់តែវាមានចំនួនតិច៖
- បើសិនជាអ្នកផ្តល់នូវការប្រើមាត់ដើម្បីបៀមលិង្គដៃគូ (Blowjob)៖ បុរសដែលជាដៃគូ ដែលទទួលបានការរួមភេទបែបនេះត្រូវបានចាត់ទុកថា មានការឆ្លងមេរោគអេដស៍តិចណាស់។ តាមការសិក្សាក្នុងឆ្នាំ ២០០២ បានរកឃើញថា អត្រានៃការឆ្លងមេរោគតាមរបៀបរួមភេទបែបនេះគឺគ្មានសោះតែម្តង។
- បើសិនជាអ្នកទទួលនូវការដាក់លិង្គចូលក្នុងមាត់វិញ៖ ខាងដែលប្រើមាត់ ទំនងជាមិនមែនជាវិធីសាស្រ្តដែលនាំឲ្យឆ្លងមេរោគអេដស៍ឡើយ។ អង់ស៊ីមក្នុងទឹកនោមនឹងអាចសម្លាប់មេរោគដែលមានទាំងប៉ុន្មានចោលអស់ហើយ។ រឿងនេះគឺជាការពិតមួយបើសិនជាក្នុងទឹកមាត់មានឈាមក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់មានករណីណាមួយដែលថា មេរោគអេដស៍ត្រូវបានឆ្លងពីដៃគូ ក្នុងពេលប្រើមាត់រួមភេទ (មាត់និងទ្វារមាស) ទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តែការប្រើមាត់រួមភេទជាមួយរន្ធគូថវិញ មានការប្រឈមមុខខ្លះដែរ។ យ៉ាងណាមិញ អ្នកដែលទទួលការផ្តល់ឲ្យដោយប្រើមាត់គឺមានអត្រាទាបណាស់ដែលអាចឆ្លងនោះ។ តាមពិតទៅ ការប្រឈមនឹងការចម្លងមេរោគអេដស៍ក្នុងពេលប្រើមាត់រួមភេទជាមួយរន្ធគូថគឺមិនដល់ ១ភាគរយផង៕