ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើពេលមើលថែទាំទារកតូច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនគួរឲ្យកូនគេងកណ្តាលអ្នកទាំងពីរនោះទេ ព្រោះអ្នកអាចសង្កត់ត្រូវកូនគ្រប់ពេលដែលអ្នកគេងលក់មិនដឹងខ្លួន។ ដូចនេះ អ្នកមិនគួរដាក់កូនឲ្យគេងនៅចំកណ្តាលអ្នកទាំងពីរឡើយ។ បើអ្នកចង់ឲ្យកូនគេងកណ្តាល អ្នកអាចដាក់ពូកមួយឲ្យគេគេងបាន ទើបមិនមានគ្រោះថ្នាក់។
  2. អ្នកមិនគួរងូតទឹកច្រើនដងឲ្យទារកទេ ព្រោះស្បែកកូននៅមិនទាន់លូតលាស់បានល្អ ហើយសរសៃឈាមច្រើនទៀត ដោយធ្វើឲ្យកូនអាចគ្រោះថ្នាក់បាន។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការងូតទឹកឲ្យកូន ទើបមិនប្រឈមមុខនឹងគ្រោះថ្នាក់។
  3. អ្នកមិនគួរខ្តេចថ្ពាល់កូនទេ ហើយក៏មិនអាចលេងបានដែរ ព្រោះអាចធ្វើឲ្យកូនតែងតែហូរទឹកមាត់ជានិច្ច។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  4. អ្នកមិនគួរចង់ឲ្យរោមភ្នែកកូនដោះមកវែងស្អាត ហើយកាត់រោមភ្នែកគេពេលដែលចេញខែឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ភ្នែកគេបាន។ រោមភ្នែកអាចការពារគ្រាប់ភ្នែកកូនមិនឲ្យធូលីចូលបាន។ ដូចនេះ អ្នកមិនគួរកាត់រោមភ្នែកកូនចោលនោះទេ។
  5. ខោអាវថ្មីរបស់កូន ពេលដែលទិញមក អ្នកគួរតែបោកជាមុនសិន មុននឹងឲ្យគេស្លៀកពាក់ ព្រោះអាចប៉ះពាល់ដល់ស្បែកកូនបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការឲ្យកូនស្លៀកពាក់ខោអាវនានា៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)