Join with Health.com.kh on Telegram

ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីពេលវេលាដែលអ្នកអាចបញ្ឈប់កុំឲ្យកូនបៅទឹកដោះអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

តាមពិតទៅ គ្មានពេលណាជាក់លាក់ដើម្បីផ្តាច់ទឹកដៅកូនទេ គឺអាស្រ័យទៅលើអ្នកម្តាយតែប៉ុណ្ណោះ។ អ្នកម្តាយភាគច្រើនគឺផ្តាច់ក្នុងពេលដែលកូនមានអាយុបានមួយឆ្នាំតិចតួច ហើយក៏មានអ្នកម្តាយខ្លះផ្តាច់មិនឲ្យកូនបៅតាំងពីអាយុ៦ខែ ព្រោះប្រញាប់ទៅធ្វើការងាររកលុយ។ ការផ្តាច់ក្នុងអាយុទាំងនេះ មិនកើតមានបញ្ហាអ្វីឡើយ ព្រោះអ្នកម្តាយអាចបន្ថែមអាហារមួយចំនួនដល់កូនបាន។ អាហារទាំងនោះ អាចជួយឲ្យកូនលូតលាស់បាន ព្រោះមានសារធាតុចិញ្ចឹមក្នុងនោះផងដែរ។ ដូចនេះ ក្រោយពេលដែលអ្នកផ្តាច់មិនឲ្យកូនបៅ អ្នកគួរតែឲ្យកូនញ៉ាំអាហារមួយចំនួនដែលគេអាចញ៉ាំបាន ទើបមិនធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)