ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការសម្អាតថ្លើម គឺសំខាន់ណាស់ក៏ព្រោះរាងកាយបង្កើតជាតិពុលនិងសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងនូវអាហារដ៏ល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីផ្ដល់សុខភាពល្អដល់ថ្លើមនិងអាចសម្អាតថ្លើមបានតាមបែបធម្មជាតិ ៖
១. ក្រូចឆ្មារ
មានផ្ទុកសម្បូរទៅដោយវីតាមីនC រួមបញ្ចូលទាំងសារធាតុប្រឆាំងអុកស៊ីតកម្មនិងកម្ចាត់បាក់តេរីដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញ ដែលជួយឲ្យមុខងារថ្លើមកាន់តែល្អប្រសើរ និងបង្កើនដំណើរការនៃការបន្សាបជាតិពុលក្នុងរាងកាយផងដែរ។
២. ផ្លែបឺរ
ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។
៣. ប៉េងប៉ោះ
មានផ្ទុកសារធាតុ glutathione ដែលជួយសម្អាតថ្លើម។ លើសពីនេះទៅទៀត ប៉េងប៉ោះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលជួយទប់ស្កាត់ជំងឺផ្សេងៗ រួមទាំងជំងឺខ្លាញ់រុំថ្លើម មហារីកថ្លើម មហារីកស្បែក មហារីកសុដន់ និងមហារីកសួតផងដែរ។
៤. ផ្លែប៉ោម
ផ្លែប៉ោម មានផ្ទុកនូវសារធាតុចិញ្ចឹមនិងជាតិរ៉ែល្អៗជាច្រើនសម្រាប់សុខភាពរួមបញ្ចូលទាំងវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្មនិងបាក់តេរីដែលជួយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់
តេរីល្អជំនួសវិញដែលជួយឲ្យមុខងារថ្លើមកាន់តែល្អប្រសើរ។ ព្យាយាមទទួលទានផ្លែប៉ោមមួយថ្ងៃ ១ ផ្លែ អ្នកអាចទទួលទានទឹកផ្លែប៉ោមក៏បាន ប៉ុន្តែកុំបន្ថែមស្ករ។
៥. ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោមក៏អាចជួយកម្ចាត់ជាតិពុលចេញពីថ្លើមបានផងដែរ ដោយវាជួយកម្ចាត់នូវជាតិពុលគ្រោះថ្នាក់ដែលបង្កឡើងក្នុងសរីរាង្គ។ ចូរទទួលទានល្បាយទឹកខ្មេះផ្លែប៉ោម ១ ឬ ២ ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១ កែវ នៅរាល់ព្រឹកភ្ញាក់ពីដំណេក មុនអាហារថ្ងៃត្រង់ និងមុនអាហារពេលល្ងាច។ ល្បាយនេះនឹងជួយសម្អាតថ្លើម ហើយធ្វើអោយមុខងារច្រោះឈាមរបស់វាមានភាពប្រសើរឡើង។
៦. ផ្កាខាត់ណាខៀវ
ជាប្រភពដ៏ប្រសើរនៃសារធាតុស្ពាន់ធ័រនិងសារធាតុប្រឆាំងអុកស៊ីកម្មផ្សេងៗដែលជួយកម្ចាត់ជាតិពុលចេញពីថ្លើមនិងបន្សាបជាតិពុល រួមទាំងសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយ។ ការទទួលទានបន្លែនេះជាប្រចាំនឹងជួយលើកកម្ពស់កម្រិតនៃការដុតរំលាយអាហារនៃរាងកាយ ក៏ដូចជារំញោចប្រព័ន្ធភាពស៊ាំផងដែរ៕