ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ក្នុងដំឡូងផ្អែមសម្បូរទៅដោយសារធាតុជាច្រើន ដែលផ្តល់ផលល្អចំពោះសុខភាពអ្នក ព្រោះវាអាចជួយបញ្ចេញជាតិពុលចេញមកក្រៅ។ ជាពិសេស វាមិនត្រឹមតែអាចធ្វើឲ្យអ្នកធាត់ទេ ថែមទាំងអាចជួយសម្រកទម្ងន់អ្នកទៀតផង។
  2. តែជាភេសជ្ជៈដែលអាចជួយបំបាត់អារម្មណ៍មិនល្អ បំបាត់ស្លេស្ម រំលាយអាហារ និងជួយបញ្ចេញជាតិពុលតាមរយៈនោម។ ដូចនេះ អ្នកអាចញ៉ាំចំនួនមួយកែវក្នុងមួយថ្ងៃ នោះវានឹងធ្វើឲ្យបេះដូងអ្នកមានសុខភាពល្អ ថែមទាំងអាចជួយការពារជំងឺមហារីកទៀតផង។
  3. ឃិនឆាយ ជាបន្លែដែលអាចជួយបញ្ចុះសម្ពាធឈាមរបស់អ្នក។ ប៉ុន្តែនៅពេលដែលអ្នកឆារ អ្នកមិនគួរដាក់អំបិលច្រើននោះទេ ព្រោះវាមានផ្ទុកជាតិប្រៃស្រាប់។
  4. ចំណែកឆៅថាវវិញ វានឹងធ្វើឲ្យសួតអ្នកមានសុខភាពល្អ ថែមទាំងជួយរំលាយអាហារបានល្អទៀតផង។
  5. ខ្ទឹមក្រហម ជាខ្ទឹមដែលអាចជួយសម្រួលដល់សរសៃឈាមអ្នក ដោយមិនងាយឲ្យវាកករឹងនោះទេ។ ជាពិសេស វាក៏ជួយធ្វើឲ្យឈាមរបស់អ្នកមិនងាយស្អិតផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)