ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីអាយុដែលឆ្នាំទាំង៣ខាងលើអាចទទួលបានលាភដែលធំបំផុត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំជូត

អាយុ២៨ ៣៦ និង៤៣ ជាអាយុដែលអ្នកអាចទទួលបានលាភធំ។ ក្នុងអាយុ២៨ឆ្នាំ ជាអាយុដែលអ្នកមានសេចក្តីរំពឹងខ្ពស់ចំពោះប្រាក់។ នៅពេលនោះអ្នកមានប្រតិកម្មចំពោះលុយណាស់។ ដូចនេះ អ្នកមានភ្នែកមុតចំពោះការបណ្តាក់ទុនដែលអាចទទួលបានផល។ ជាហេតុដែលធ្វើឲ្យអ្នកអាចមានទ្រព្យហូរចូលធំតាមនោះដែរ។ លុះដល់ចន្លោះអាយុ៣៦ឆ្នាំ អ្នកនឹងអាចទទួលបានទ្រព្យធំចំនួនមួយទៀត ដែលអាចរក្សាដល់អាយុ៤៣ឆ្នាំ។

ឆ្នាំឆ្លូវ

អាយុ៣០ ៣៨ និង៤៦ ជាអាយុដែលអ្នកអាចទទួលបានលាភធំក្នុងមួយជីវិត។ នៅពេលដែលអ្នកមានអាយុ៣០ឆ្នាំ ជាដំណាក់កាលដែលអ្នកខំប្រឹងបំពេញការងារ ដែលអាចទទួលបានការសរសើរពីចៅហ្វាយនាយ។ ជាហេតុដែលអាចធ្វើឲ្យអ្នកមានទ្រព្យចូលដោយមិនដឹងខ្លួន។

ឆ្នាំខាល

អាយុ២៥ ៣៣ និង៤១ ជាពេលដែលអ្នកអាចទទួលបានលាភធំបំផុត។ ប្រសិនជាអ្នកចេះក្តោបក្តាប់ឱកាសនៅអាយុ២៥ឆ្នាំឲ្យបានល្អ នោះអ្នកនឹងអាចទទួលបានលាភធំ។ ប៉ុន្តែបើអ្នកឲ្យវារំលងផុតទៅ នោះអ្នកត្រូវរងចាំដល់អាយុ៣៣ និង៤១ឆ្នាំ ទើបអាចជួបឱកាសល្អម្តងទៀតក្នុងការកែប្រែវាសនាខ្លួន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)