ខណៈពេលដែលការរស់នៅជាមួយនឹងជំងឺរលាកថ្លើមប្រភេទ C មិនមែនជារឿងងាយស្រួលនោះ តែវាមានមធ្យោបាយច្រើនណាស់ក្នុងការគ្រប់គ្រងជំងឺនេះ ហើយក៏អាចរស់នៅប្រកបដោយភាពរីករាយ និងមានប្រយោជន៍ច្រើនចំពោះជីវិតបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចាប់តាំងពីការថែរក្សាថ្លើមឲ្យមានសុខភាពល្អរហូតដល់របបអាហារល្អ ព្រមទាំងបំបាត់ស្រ្តេសឲ្យបានច្រើនតាមតែអាចធ្វើបាននោះ យកល្អគួរតែធ្វើទៅតាមរឿងមួយចំនួនបន្ថែមទៀតដូចខាងក្រោមនេះដើម្បីគ្រប់គ្រងជំងឺរលាកថ្លើមប្រភេទ C បានកាន់តែល្អ។
បង្ការផលវិបាក
ថ្លើមដែលខូចគឺជាបញ្ហាដ៏សមខាន់មួយរបស់អ្នកជំងឺរលាកថ្លើមប្រភេទ C។ ជំងឺរលាកថ្លើមប្រភេទ C អាចបណ្តាលឲ្យរលាក ឬហើមដល់សាច់ថ្លើមបាន។ ការរលាកនេះអាចបណ្តាលឲ្យថ្លើមខូចខាតរហូតដល់ក្រិនថ្លើមបាន។ កាលណាថ្លើមក្រិនបែបនេះ គឺវាមិនអាចធ្វើការងាររបស់វាបានល្អឡើយ។
ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីឲ្យថ្លើមកាន់តែមានសុខភាពល្អ៖
- កុំញ៉ាំគ្រឿងស្រវឹង និងចៀសវាងការញ៉ាំថ្នាំប្តេសផ្តាស។
- រក្សាទម្ងន់ឲ្យនៅសុខភាពល្អ
- ហាត់ប្រាណរាល់ថ្ងៃ
- ញ៉ាំអាហារមានជាតិខ្លាញ់ទាប ជាតិសរសៃខ្ពស់ ជាពិសេសបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ កាត់បន្ថយការញ៉ាំខ្លាញ់ប្រភេទ Trans Fats និង Saturated Fats
- ចៀសវាងការញ៉ាំពពួកសត្វមានសំបកដែលឆៅដូចជា បង្កង បង្គា អយស្ទើ បង្គា និងលាសជាដើម
- ពិគ្រោះជាមួយគ្រូពេទ្យសិនមុនពេលញ៉ាំថ្នាំបំប៉នគ្រប់ប្រភេទ។
គន្លឹះរបបអាហារសម្រាប់ជំងឺរលាកថ្លើមប្រភេទ C
គ្មានរបបអាហារណាមួយដែលអាចជួយឲ្យអ្នកជាសះស្បើយពីជំងឺរលាកថ្លើមប្រភេទ C ឡើយ ប៉ុន្តែការញ៉ាំអាហារដែលត្រឹមត្រូវ និងមានតុល្យភាពអាចជួយអ្នកទទួលបានសុខភាពល្អ ហើយទម្ងន់ក៏ស្ថិតក្នុងសភាពល្អ ព្រមទាំបន្ថយការប្រឈមនឹងផលវិបាករបស់ជំងឺនេះថែមទៀត។
- ចូរជ្រើសរើសគ្រាប់ធញ្ញជាតិញ៉ាំឲ្យបានច្រើន
- ញ៉ាំបន្លែ និងផ្លែឈើគ្រប់ប្រភេទឲ្យបានច្រើន
- ចៀសវាងការញ៉ាំអាហារកៃឆ្នៃដែលមានជាតិខ្លាញ់ Trans Fats
- អាហារប្រៃ ផ្អែម និងខ្លាញ់ អាចញ៉ាំម្តងម្កាលបាន
- ចូរឈប់ញ៉ាំភ្លាមនៅពេលអ្នកឆ្អែត ៨០ភាគរយហើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បង្កើនថាមពលរាងកាយតាមរយៈការញ៉ាំអាហារតិចៗ ជារៀងរាល់ ៣ ទៅ៤ម៉ោងម្តង៕