គ្រប់គ្នាតែងតែមានអារម្មណ៍នឿយហត់ជារឿងធម្មតាទេ។ បើសិនជាការអស់កម្លាំងរបស់អ្នកចេះតែកើតជាប់ និងមិនអាចគ្រប់គ្រងបាន អ្នកគួរតែពិចារណាលើការផ្លាស់ប្តូររបៀបរស់នៅសិន។ ការគេងគ្រប់គ្រាន់ ការញ៉ាំអាហារបានគ្រប់គ្រាន់ និងរស់នៅមានភាពសកម្មរាងកាយគឺជារឿងសំខាន់សម្រាប់សុខភាពណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អាហារជាអ្នកផ្តល់ថាមពលដល់រាងកាយ។ ប៉ុន្តែក៏មានអាហារមួយចំនួនដែលធ្វើឲ្យអ្នកកាន់តែញ៉ាំកាន់តែអស់កម្លាំងទៅវិញទេ។ តើអាហារ និងភេសជ្ជៈទាំងនោះមានអ្វីខ្លះទៅ?
គ្រឿងស្រវឹង
ឥទ្ធិពលងងុយគេងរបស់គ្រឿងស្រវឹងអាចធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងបាន។ ហេតុផលនេះហើយទើបមនុស្សមួយចំនួនសម្រេចចិត្តញ៉ាំវាមុនពេលគេង។ ប៉ុន្តែក្រោយពីអ្នកញ៉ាំវារួច អ្នកអាចនឹងអស់កម្លាំងនៅពេលភ្ញាក់ឡើងវិញ។ ជាមួយគ្នានេះដែរ ការញ៉ាំគ្រឿងស្រវឹងមុនគេង អាចធ្វើឲ្យងាយនឹងគេងបាត់ដង្ហើមណាស់។ ដូច្នេះយកល្អគួរតែចៀសវាងការញ៉ាំគ្រឿងស្រវឹងបើសិនជាអ្នកពិបាកផ្ចង់អារម្មណ៍។
កាហ្វេ
ជាតិកាហ្វេអ៊ីនក្នុងកាហ្វេគឺជាសារធាតុភ្ញោច។ មនុស្សភាគច្រើនពឹងផ្អែកទៅលើការញ៉ាំកាហ្វេដើម្បីកុំឲ្យងងុយគេងនៅពេលថ្ងៃ។ ប៉ុន្តែនៅពេលក្នុងខ្លះអស់ជាតិកាហ្វេអ៊ីន វានឹងធ្វើឲ្យអ្នកអស់កម្លាំងបាន។ បើសិនជាអាច ចូរញ៉ាំកាហ្វេណាដែលគ្មានជាតិកាហ្វេអ៊ីនវិញ។
ភេសជ្ជៈប៉ូវកម្លាំង
ថ្វីបើភេសជ្ជៈបែបនេះជួយបង្កើនថាមពលក្នុងខ្លួនមែនក៏ដោយ តែវាត្រូវបានបង្កើតឡើងដោយជាតិកាហ្វេអ៊ីន។ វាមិនខុសគ្នានឹងកាហ្វេឡើយ គឺអ្នកអាចនឹងមានអារម្មណ៍ងងុយគេងក្រោយពីជាតិកាហ្វេអ៊ីនរលាយអស់។ ក្រៅពីនេះភេសជ្ជៈនេះក៏អាចធ្វើឲ្យលើសសម្ពាធឈាមបានដែរ។
ជាតិផ្អែម
បើសិនជាអ្នកញ៉ាំក្នុងកម្រិតមធ្យម វាប្រហែលជាមិនមានឥទ្ធិពលអ្វីទៅលើថាមពលរាងកាយឡើយ។ ប៉ុន្តែបើសិនជាអ្នកញ៉ាំវាច្រើន ហើយទៀងទាត់ទៀត អ្នកប្រហែលជាមានអារម្មណ៍ថា ជាតិស្ករឡើងខ្ពស់ និងចុះខ្លាំង។ នៅពេលជាតិស្ករចុះខ្លាំង អ្នកនឹងយល់ថាខ្លួនឯងអស់កម្លាំង និងឆេវឆាវជាមិនខាន។
សាច់ក្រហម
បើសិនជាអ្នកសម្គាល់ដឹងថាមានការអស់កម្លាំងខ្លះក្រោយពីញ៉ាំសាច់ក្រហមរួច វាគឺជារឿងធម្មតាទែ។ សាច់ក្រហមសម្បូរទៅដោយជីវជាតិ តែមានជាតិខ្លាញ់ខ្ពស់។ វាអាចនឹងត្រូវការថាមពលក្នុងខ្លួនច្រើនដើម្បីរំលាយវាជាងអាហារផ្សេង។ កាលណាថាមពលដែលស្តុកទុកប្រើប្រាស់កាន់តែច្រើន អ្នកកាន់តែមិនសូវមានកម្លាំង។
អាហារឆា ឬចៀន
អាហារប្រភេទនេះគួរតែញ៉ាំក្នុងកម្រិតមធ្យមបានហើយ។ អាហារទាំងនោះមានដូចជា ដំឡូងចៀនចំណិត សាច់មាន់ចៀន ហតដក ឬភីហ្សាជាដើម។ វាមិនខុសគ្នានឹងសាច់ក្រហមឡើយ គឺត្រូវការថាមពលរាងកាយច្រើនដើម្បីរំលាយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ខណៈពេលដែលអាហារឆា ឬចៀនអាចផ្តល់ថាមពលមែន តែអ្នកនឹងមានអារម្មណ៍អស់កម្លាំងវិញក្នុងរយៈពេលយូរ៕