ការដែលក្រចកជើងប្រែទៅជាខ្មៅគ្មានអ្វីក្រៅពីធ្វើឲ្យពិបាកមើលទេ ជាពិសេសបើសិនជាវាមានភាពខ្មៅខ្លាំងតែម្តង។ ប៉ុន្តែករណីខ្លះការខ្មៅក្រចកជើងអាចនឹងជាប់ទាក់ទងនឹងការឈឺចាប់ ឬមិនមានផាសុកភាពច្រើនដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ភាគច្រើនក្រចកជើងដែលខ្មៅនឹងបាត់ទៅវិញដោយខ្លួនឯង ចៀសវាងការព្យាបាល។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលក្រចកជើងប្រែទៅជាខ្មៅបែបនេះ អាចបណ្តាលមកពីមូលហេតុញឹកញាប់មួយចំនួនដូចជា៖
ការប៉ះទង្គិច
ការដែលលេងកីឡា គ្មានអ្វីដែលល្អឥតខ្ចោះឡើយ ហើយក៏ចៀសមិនផុតពីការប៉ះទង្គិចខុសធម្មតាដែរ។ ដូច្នេះអ្នកអាចនឹងជួបប្រទះការប៉ះទង្គិចខ្លាំងនៅលើម្រាមជើងរហូតដល់ធ្វើឲ្យវាប្រែទៅជាខ្មៅបាន ប៉ុន្តែកុំបារម្ភអី ព្រោះក្រចកដែលល្អនឹងដុះរុញក្រចកដែលខ្មៅចេញមកក្រៅវិញ ហើយកាត់ចោលទៅបានហើយ។
បំពាក់ពណ៌
ក្នុងករណីខ្លះ ក្រចកជើងខ្មៅដែលមិនបង្កឡើងដោយការប៉ះទង្គិច ឬមានរបួសទេ ស្បែកនៅក្រោមក្រចកអាចនឹងប្រែទៅជាខ្មៅដោយខ្លួនឯងដែរ។ ស្បែករបស់មនុស្សម្នាក់អាចប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ហើយអាចប៉ះពាល់ដល់រូបរាងក្រចកដែរ ជាពិសេសក្រចកជើងតែម្តង។ ក្រចកជើងដែលខ្មៅ ដោយសារតែការប្រែប្រួលពណ៌ធម្មជាតិ អាចជារឿងធ្វើឲ្យវាមានសភាពខ្មៅជាងក្រចកកន្លែងផ្សេងដែរ។
មហារីក
យកល្អគួរតែសម្គាល់ឲ្យដឹងថា មានរឿងច្រើនណាស់ដែលគួរតែសម្គាល់ឲ្យដឹងថា ការប្រែប្រួលពណ៌ក្រចកជើងទៅជាខ្មៅ អាចមិនមែនដោយសារតែការបំពាក់ពណ៌របស់ស្បែកទេ តែអាចដោយសារតែភាពមិនធម្មតារបស់ជំងឺមហារីកឯណោះទេ។ ជំងឺមហារីកស្បែកមួយប្រភេទដែលធ្វើឲ្យមានសភាពស្បែកទៅជាខ្មៅមានឈ្មោះថា Melanoma ដែលវាអាចធ្វើឲ្យមនុស្សស្លាប់បាន។ បើសិនជាអ្នកសង្ស័យថា ក្រចកជើងខ្មៅអាចជា Melanoma ចូរប្រាកដថាអ្នកបានទៅជួបគ្រូពេទ្យលឿនបំផុតតាមតែអាចធ្វើទៅបាន។
ការបង្ករោគ
ក្រចកជើងអ្នកអាចនឹងប៉ះពាល់នឹងដីច្រើនរហូតដល់ឆ្លងរោគដែលបង្កឡើងដោយពពួកមេរោគផ្សិត ព្រោះវាចូលចិត្ររស់នៅកន្លែងក្តៅឧណ្ហៗនិងមានសំណើម។ ការបង្ករោគប្រភេទនេះអាចកើតឡើងជាពិសេសបើសិនជាអ្នកមិនមានអនាម័យខ្លួនប្រានល្អ និងចូលចិត្តពាក់ស្រោមជើង និងស្បែកជើងគគ្រិច និងសើម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) យ៉ាងណាមិញ ក្រចកជើងដែលមានការបង្ករោគដោយមេរោគផ្សិត គឺងាយនឹងប្រែពណ៌ទៅជាលឿង ឬសណាស។ ប៉ុន្តែក្នុងពេលមានការបង្ករោគនេះ កំទិចកំទី និងភាពគគ្រិចអាចនឹងប្រមូលផ្តុំនៅក្រោមក្រចកដែលរងការប៉ះពាល់ រហូតដល់ធ្វើឲ្យវាប្រែទៅជាខ្មៅបាន៕