សក់ពោតច្រើនតែត្រូវបានគេបេះចោលនៅពេលដែលត្រូវការញ៉ាំសាច់ពោត។ មែនហើយ វានឹងមិនធ្វើឲ្យអ្នកញ៉ាំទៅជាពុលឡើយនៅពេលញ៉ាំដោយសក់ពោតនេះ។ ប៉ុន្តែដោយសារតែសក់ពោតមិនអាចរំលាយបាន ដូច្នេះវាអាចនឹងបង្កបញ្ហាជាការ មិនរំលាយអាហារក្នុងក្រពោះ ឬទៅជាស្ទះពោះវៀនបានបើសិនជាញ៉ាំច្រើន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះតើអ្នកមានដឹងទែថា សក់ពោតអាចផ្តល់ប្រយោជន៍ដល់សុខភាពយើងមួយចំនួនបាន? ត្រូវហើយ អ្នកមិនបាច់ញ៉ាំវាតែម្តងទេ គ្រាន់តែប្រើវាសម្រាប់ឆុងតែញ៉ាំវិញក៏បានដែរ។ អ្នកគ្រាន់តែដាក់សក់ពោតមួយក្តាប់ដៃដាក់ទៅក្នុងទឹកដើម្បីដាំវាឲ្យពុះរហូតដល់ទឹកប្រែទៅជាពណ៌ត្នោត។ បន្ទាប់មក អ្នកអាចញ៉ាំទឹកដែលដាំនោះបានហើយ ព្រមទាំងទទួលបានប្រយោជន៍ដូចខាងក្រោមនេះ៖

ជួយសម្រួលដល់ការបង្ករោគក្នុងផ្លូវទឹកនោម

តើអ្នកកំពុងតែប្រាកដថា ខ្លួនឯងមានបញ្ហាបង្ករោគនៅផ្លូវទឹកនោម ១០០ភាគរយដែរទេ? បើសិនជាចឹងមែន អ្នកអាចព្យាបាលបញ្ហានេះដោយប្រើសក់ពោតបាន។ អ្នកអាចប្រើវាដើម្បីធ្វើជាតែឆុងញ៉ាំ ព្រោះវាមានប្រសិទ្ធភាពជាសារធាតុបញ្ចុះទឹកនោម ដូច្នេះវានឹងជួយបញ្ចេញបាក់តេរីអស់ពីក្នុងរាងកាយបាន។ 

បង្ការជំងឺគ្រួសក្នុងតម្រងនោម

អ្នកខ្លះងាយនឹងមានបញ្ហាជំងឺគ្រួសក្នុងតម្រងនោមណាស់។ បើសិនជាអ្នកមានបញ្ហានេះមែន យកល្អគួរតែគិតគូរយកសក់ពោតដើម្បីឆុងធ្វើតែផឹកទៅ ព្រោះវានឹងជួយបង្កើនការនោម ដូច្នេះអ្នកនឹងមិនងាយមានគ្រួសក្នុងតម្រងនោមឡើយ។ 

ជួយបញ្ចុះសម្ពាធឈាម

ថ្នាំមានច្រើនណាស់ដែលអាចព្យាបាលការលើសសម្ពាធឈាមបាន តាមរយៈការបញ្ចេញជាតិទឹកពីក្នុងរាងកាយ បន្ថយចំណុះឈាម និងសម្ពាធឈាម។ ការញ៉ាំតែសក់ពោតគឺជាមធ្យោបាយដ៏ល្អមួយបើសិនជាអ្នកត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺលើសសម្ពាធឈាម។ ហើយបើសិនជាគ្រូពេទ្យបញ្ជាក់ថា អ្នកអាចផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារ ដើម្បីព្យាបាលទៀត កាន់តែល្អ។ 

បញ្ចុះកូឡេស្តេរ៉ុល

ក្រៅពីលើសសម្ពាធឈាម សក់ពោតក៏អាចបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមបាន។ ការថែរក្សាកម្រិតកូឡេស្តេរ៉ុលនៅធម្មតានឹងជួយបង្ការកុំឲ្យសរសៃឈាមមានភាពស្ទះ ដែលនាំឲ្យប្រឈមខ្លាំងនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបាន។ 

ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

ការញ៉ាំតែសក់ពោតគឺជារឿងល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលប្រឈមខ្ពស់នឹងជំងឺនេះ។ នេះដោយសារតែសក់ពោតមានប្រសិទ្ធភាពបញ្ចុះជាតិស្ករក្នុងឈាម ដែលវាសំខាន់បំផុតសម្រាប់ការពារអ្នកជំងឺកុំឲ្យមានផលវិបាកជំងឺទឹកនោមផ្អែមបាន។ បើសិនជាអ្នកលេបថ្នាំបញ្ចុះជាតិស្ករហើយ ចូរកុំញ៉ាំតែសក់ពោតអី។ 

ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ

សក់ពោតសម្បូរទៅដោយវីតាមីន C ហើយរាល់តែមួយពែងៗគឺអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំមនុស្សយើងបានទាំងអស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះអ្នកនឹងមិនងាយមានជំងឺឡើយកាលណាប្រព័ន្ធភាពស៊ាំមានលក្ខណៈរឹងមាំស្រាប់ហើយនោះ។ យ៉ាងណាមិញ អ្នកក៏ត្រូវការវីតាមីន C ដើម្បីមានសុខភាពល្អ និងស្បែកស្រស់ស្អាតដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង