បើកូនអ្នករករឿងច្រើន ហើយតែងតែរំខានដល់អ្នក អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ  ៖

  1. កូនក្មេងដែលមានអាយុ២ឆ្នាំគឺស្ថិតលើដំណាក់កាល់ដែលជិតចេះនិយាយ ដូចនេះនៅពេលដែលគេមិនអាចទទួលបានរបស់ដែលគេចង់បានគឺគេមានអារម្មណ៍ឆេវឆាវជានិច្ច ហើយយំ ដូចនេះអ្នកអាចសាកល្បងព្យាយាមស្តាប់គេ ហើយនិយាយជាមួយគេថាគេចង់បានអ្វី នោះគេនឹងមិនយំឡើយ ព្រោះអ្នកយល់ពីតម្រូវការរបស់គេ។
  2. អ្នកត្រូវតែបង្រៀនកូនឱ្យចេះសម្តែងចេញនូវអារម្មណ៍របស់គេ ដោយត្រូវចេះនិយាយចេញមក មិនត្រូវគប់ប្រដាប់ប្រដាល់លេងផ្សេងៗនៅពេលដែលគេខឹងទេ ព្រោះវាជាទង្វើមិនល្អ។
  3.  អ្នកអាចឱ្យកូនសម្រេចចិត្តដោយខ្លួនឯងចំពោះរឿងមួយចំនួន ដោយផ្តល់ជម្រើសផ្សេងៗឱ្យគេរើស នោះនៅពេលដែលគេពេញចិត្ត គេមិនសូវរករឿងអ្នកឡើយ។
  4. អ្នកត្រូវវឹកហាត់កូនឱ្យរៀនចេះពិភាក្សាគ្នា ចេះស្តាប់យោបល់របស់មនុស្សធំ ដោយមិនត្រូវតែងតែរករឿងដោយគ្មានហេតុផលឡើយ នៅពេលដែលគេរៀនចេះស្តាប់យោបល់របស់អ្នកដទៃ នោះគេនឹងមិនរករឿងអ្នកច្រើនឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
Loading...