Join with Health.com.kh on Telegram

បើអ្នកចង់ឆាប់ជាជំងឺផ្តាសាយ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ ៖

  1. អ្នកត្រូវញ៉ាំទឹកក្តៅអ៊ុនៗឱ្យបានច្រើន ព្រោះវាជួយសម្រួលដល់ជំងឺផ្តាសាយបាន។
  2. អ្នកមិនត្រូវមិនបរិភោគអ្វីឡើយនៅពេលផ្តាសាយ ផ្ទុយទៅវិញ អ្នកត្រូវតែពិសារបបរក្តៅ ឬសម្លក្តៅ ទើបជំងឺអ្នកឆាប់ជា។
  3. អ្នកត្រូវតែសម្រាកឱ្យបានច្រើន ត្រូវតែគេងឱ្យគ្រប់៨ម៉ោង មិនត្រូវខំប្រឹងធ្វើការងារច្រើនពេកទេ ព្រោះវានឹងធ្វើឱ្យជំងឺអ្នកកាន់តែយ៉ាប់។
  4. អ្នកត្រូវតែបរិភោគផ្លែឈើដែលមានវីតាមីនCឱ្យបានច្រើនដូចជា ៖ ក្រូច គីវី ក្រូចថ្លុង ឬក្រូចឃ្វិចជាដើម អ្នកក៏អាចផឹកទឹកក្រូចស្រស់បានដែរ។
  5. អ្នកក៏អាចបរិភោគសូកូឡាខ្មៅមួយដុំតូចបានដែរ ព្រោះវាល្អចំពោះជំងឺអ្នក។
  6. អ្នកអាចផឹកទឹកដោះគោ ឬទឹកដោះគោជូរបាន ព្រោះវាសុទ្ធតែជំនួយដល់ជំងឺអ្នក ប៉ុន្តែអ្នកមិនត្រូវពិសារអាហារដែលខ្លាញ់ពេកទេ ព្រោះពេលអ្នកផ្តាសាយ ក្រពះអ្នកគ្មានកម្លាំងសម្រាប់កិនអាហារបានល្អឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)