អស់រយៈពេលច្រើនឆ្នាំមកហើយដែលអ្នកស្រាវជ្រាវបានចាត់ទុកថាជំងឺទឹកនោមផ្អែមគឺជាកត្តាប្រឈមមុខមួយនៃជំងឺបេះដូងសរសៃឈាម ដូច្នេះវាទំនងជាមានទំនាក់ទំនងគ្នារវាងជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមដែរ។ 

អ្នកស្រាវជ្រាវបានរកមើលទិន្នន័យលើមនុស្សប្រមាណច្រើនជាង ៤លាននាក់ក្នុងប្រទេសអង់គ្លេសដែលមិនមានជំងឺសរសៃឈាម ឬទឹកនោមផ្អែមអ្វីទាំងអស់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បន្ទាប់មក ពួកគេបានវិភាគទៅលើប្រវត្តិជំងឺរបស់ពួកគេរយៈពេល៧ឆ្នាំ និងតាមដានរកមើលករណីថ្មីៗនៃជំងឺទឹកនោមផ្អែម និងការប្រែប្រួលរបស់សម្ពាធឈាម។ 

យ៉ាងណាមិញ អ្នកដែលមានសម្ពាធឈាមខ្ពស់ត្រូវបានគេរកឃើញថា បង្កើនការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទីពីររហូតដល់ ៥០ភាគរយឯណោះ។ បន្ទាប់មកអ្នកស្រាវជ្រាវបានត្រឡប់ទៅមើលការស្រាវជ្រាវមុនៗវិញ ហើយក៏ឃើញថា កាលពីមុនមានការប្រឈមមុខដូចគ្នាអញ្ចឹងដែរ ប៉ុន្តែច្រើនជាង ៧០ភាគរយទៅទៀត។ 

ខណៈពេលដែលការសិក្សាប្រភេទនេះមិនទាន់អះអាងថា ការលើសសម្ពាធឈាមធ្វើឲ្យកើតជំងឺទឹកនោមផ្អែមទេ ប៉ុន្តែវាអាចជាដំបូន្មានដ៏ល្អមួយក្នងុការបន្ថយសម្ពាធឈាមបើសិនជាវាកំពុងតែខ្ពស់ស្រាប់ដើម្បីកុំឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺទឹកនោមផ្អែមទៀត។ 

ការសិក្សានេះត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford និងផ្តល់ជំនួយពី UK National Institute for Health Research ព្រមទាំងត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Journal of the American College of Cardiology។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ជាមួយគ្នានេះដែរ ការកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម និងការកើនឡើងសម្ពាធឈាមអាចធ្វើបានតាមមធ្យោបាយដូចៗគ្នាដូចជា៖ 

  • រក្សាទម្ងន់ឲ្យមានសុខភាពល្អ
  • ហាត់ប្រាណជាទៀងទាត់
  • ឈប់ជក់បារី
  • ញ៉ាំអាហារផ្តល់សុខភាព៕