ការថតសុដន់ស្រ្តី ឬតាមពាក្យបច្ចេកទេសថា Mammogram ដែលវាគឺជាការប្រើកាមរស្មីអ៊ិចកម្រិតទាបក្នុងការថតទៅលើសុដន់ដើម្បីរកមើលការប្រែប្រួលទាំងឡាយរបស់សុដន់នោះថា វាជារឿងធម្មតា ឬអត់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចំពោះលទ្ធផលរបស់វាវិញ នឹងបញ្ចូលទៅក្នុងកុំព្យូទ័រ ហើយគ្រូពេទ្យដែលថតនោះនឹងពន្យល់អំពីលទ្ធផលនោះដល់អ្នកជំងឺភ្លាម។
ការថតសុដន់បែបនេះនឹងអាចឲ្យគ្រូពេទ្យកាន់តែមើលឃើញការប្រែប្រួលរបស់ជាលិកាសុដន់កាន់តែដឹតដល់ជាពិសេសក្នុងពេលដែលការពិនិត្យធម្មតាមិនអាចវិនិច្ឆ័យដឹង។ ការថតសុដន់នេះ ត្រូវបានប្រើប្រាស់ទាំងស្រ្តីដែលមិនមានបញ្ហាសុដន់ និងស្រ្តីដែលមានអាការៈនានាក្នុងសុដន់ដូចជា ការប្រែប្រួលរូបរាង ឬទំហំរបស់សុដន់ មានដុំ ហូរទឹករំអិលពីក្បាលសុដន់ ឬឈឺចាប់ផ្សេងៗ។ ការប្រែប្រួលសុដន់តែងតែកើតឡើងលើស្រ្តីស្ទើតែទាំងអស់។ តាមពិតទៅ ការប្រែប្រួលទាំងអស់នោះភាគច្រើន មិនមែនជាមហារីកឡើយ ប៉ុន្តែដើម្បីដឹងថាវាអញ្ចឹងមែននោះ មានតែគ្រូពេទ្យទេទើបអាចបញ្ជាក់បាន។ ការប្រែប្រួលរបស់សុដន់ក៏អាចកើតឡើងជារៀងរាល់ខែដែរ នេះដោយសារតែការមករដូវ។
តើស្រ្តីយើងគួរតែឧស្សាហ៍ទៅឲ្យពេទ្យថតសុដន់ញឹកញាប់ប៉ុណ្ណាទៅ?
សម្រាប់ស្រ្តីដែលមានអាយុចាប់ពី ៥០ ទៅ៧៤ឆ្នាំ គួរតែថតសុដន់ជារៀងរាល់ ២ឆ្នាំម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចំពោះស្រ្តីអាយុក្រោម ៥០ឆ្នាំ គួរតែពិគ្រោះជាមួយគ្រូពេទ្យសិនថា ពេលណាគួរតែចាប់ផ្តើម និងត្រូវថតសុដន់នេះញឹកញាប់ប៉ុណ្ណា អាស្រ័យទៅតាមលក្ខណៈ និងការប្រែប្រួលរបស់សុដន់នាង៕