Join with Health.com.kh on Telegram

ការមានផ្ទៃពោះរហូតដល់ពោះធំៗ ជាពិសេសក្នុងត្រីមាសទី៣ មិនត្រឹមតែប្រៀបបាននឹងការស្ពាយដុំសាច់មួយទម្ងន់ពីរបីគីឡូក្រាមតាមខ្លួននោះទេ តែការរីកធំរបស់ស្បូនបែបនេះក៏ធ្វើឲ្យសរីរាង្គផ្សេងៗក្នុងពោះខុសរបៀបរៀបរយ ដែលជាហេតុនាំឲ្យដាក់សម្ពាធទៅលើសរីរាង្គទាំងនោះកាន់តែខ្លាំងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ដូច្នេះហើយ វាពិតជាគ្រប់គ្រាន់នឹងធ្វើឲ្យពេលវេលានៃការមានផ្ទៃពោះដំណាក់កាលនេះឆាប់រងភាពអស់កម្លាំងណាស់ ប៉ុន្តែកុំបារម្ភអី បើសិនជាអ្នកអាចធ្វើទៅតាមគន្លឹះងាយៗដូចខាងក្រោមនេះ ព្រោះវាជាវិធីដែលជួយឲ្យឆាប់មានកម្លាំងឡើងវិញ។

ហាត់ប្រាណតិចៗ

ការដើរតិចៗក្នុងរយៈពេលខ្លីៗក៏អាចជួយឲ្យមានអារម្មណ៍ល្អបានដែរ។ ការហែលទឹក និងការហាត់ក្បាច់យូហ្គាចំពោះការមានផ្ទៃពោះក៏ជាជម្រើសល្អមួយដែរ ប៉ុន្តែបើសិនជាធ្វើទៅហត់ពេក ចូរឈប់សិនទៅ។ បើសិនជាអ្នកធ្វើឆាប់ហត់ ចូរធ្វើវាបន្តិចម្តងៗ។ គ្រាន់តែអង្គុយលើកៅអីហើយជ្រាត់ដៃដើម្បីឈរក៏ជាលំហាត់ប្រាណមួយដែរ។ 

ឧស្សាហ៍សម្រាកពីការងារ

ការងារទាំងអស់ដែលស្រ្តីមានផ្ទៃពោះធ្វើមិនប្រាកដថាត្រូវការធ្វើឲ្យខ្លាំងក្លាទេ ដូច្នេះយកល្អគួរតែឧស្សាហ៍សម្រាក និងគេងឲ្យបានច្រើនវិញទៅ។ 

ការញ៉ាំអាហារគួរតែញ៉ាំតិចៗតែច្រើនដង

អ្នកមិនចំាបាច់ញ៉ាំអាហារមានជាតិកាបូអ៊ីដ្រាត និងប្រូតេអ៊ីនច្រើនចូលគ្នាទេ។ អ្វីដែលសំខាន់គឺញ៉ាំវាបន្តិចៗ គ្រាន់តែទ្រាប់ពោះ ឬល្មមៗបានហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាឃ្លានចាំញ៉ាំទៀត។ 

បើសិនជាអស់កម្លាំងជាប់យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យ

ការដែលមានអារម្មណ៍អស់កម្លាំងជាប់ វាអាចជាសញ្ញាមួយនៃការកង្វះគ្រាប់ឈាមហើយ ដូច្នេះត្រូវតែឲ្យពេទ្យពិនិត្យដើម្បីព្យាបាល៕