ប្រសិនជាអ្នកនៅជាសិស្ស ហើយអ្នកចង់បង្កើតមុខរបរ យុទ្ធសាស្ត្រ៣នេះ ជួយអ្នកបាន។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែចេះស្វែងរកប្រភពដើមទុនរបស់អ្នក ទើបអ្នកអាចបង្កើតមុខរបរបាន។ អ្នកអាចសរសេរផែនការរកស៊ីមួយ ដើម្បីទាក់ទាញអ្នកវិនិយោគលើគម្រោងការអ្នកបាន។ ដូចនេះ អ្នកនឹងអាចមានដើមទុនគ្រប់គ្រាន់ក្នុងការបង្កើតមុខរបរ។
- អ្នកគួរតែរកទាក់ទងមនុស្សឲ្យបានច្រើន ព្រោះអ្នកទាំងនោះ នឹងអាចជួយអ្នកឲ្យបង្កើតមុខរបរបានសម្រេច។ នៅពេលដែលអ្នកស្គាល់មនុស្សច្រើន គ្មានអ្វីដែលមិនអាចធ្វើបានសម្រេចឡើយ ដោយអ្នកអាចជោគជ័យគ្រប់ផ្នែកតែម្តង។
- អ្នកក៏អាចរកគ្រូអ្នកឲ្យជួយផងដែរ ព្រោះគាត់ស្គាល់មនុស្សច្រើនជាងអ្នក។ ដូចនេះ បើគាត់ជួយណែនាំ នោះក្តីស្រមៃរបស់អ្នកនឹងអាចឆាប់ក្លាយជាការពិតបាន។ ដូចនេះ អ្នកគួរតែបង្កើនទំនាក់ទំនងល្អជាមួយគ្រូរបស់អ្នក ដើម្បីសម្រេចជោគជ័យបាននៅពេលដែលគាត់ជួយគាំទ្រពីក្រោយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855