Join with Health.com.kh on Telegram

ការបរិភោគអាហារពេលព្រឹកពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះវាជាអាហារចំបងដែលអ្នកត្រូវតែពិសារ បើអ្នកមិនបរិភោគទេ វានឹងធ្វើឱ្យអ្នកគ្មានកម្លាំងធ្វើការងារ។ដូចនេះការបរិភោគបែបណាដែលខុសនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនត្រូវបរិភោគតែពងមាន់ និងទឹកដោះគោទេ ព្រោះវានឹងធ្វើឱ្យរាងកាយអ្នកចុះខ្សោយ ដោយអ្នកត្រូវតែបរិភោគលាយជាមួយនំប៉ាវ ឬនំបុ័ងជាដើម ទើបអាចធ្វើឱ្យរាងកាយអ្នកស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។
  2. អ្នកមិនត្រូវព្រោះតែចង់ស្រកទម្ងន់ ហើយបរិភោគតែផ្លែឈើធ្វើជាអាហារពេលព្រឹកឡើយ ព្រោះវាអាចធ្វើឱ្យស្បែកអ្នកស្ងួត មានស្នាមជ្រួញ និងឆាប់ចាស់ទៀតផង ហើយថែមទាំងធ្វើឱ្យអ្នកមិនអាចស្រូបយកវីតាមីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់បំប៉នខួរក្បាលអ្នក។
  3. អ្នកមិនត្រូវដើរបណ្តើរ បរិភោគបណ្តើរនោះទេ ព្រោះវាប៉ះពាល់ដល់ក្រពះអ្នកខ្លាំងណាស់ ធ្វើឱ្យក្រពះពិបាករំលាយអាហារ ជាហេតុអាចធ្វើឱ្យអ្នករលាកក្រពះបាន ដូចនេះអ្នកគួរតែរកកន្លែងមួយអង្គុយចុះដើម្បីបរិភោគឱ្យបានត្រឹមត្រូវទើបមិនប៉ះពាល់ដល់សុខភាពអ្នក។
  4. អ្នកមិនត្រូវផឹកតែទឹកដោះគោជូរនៅពេលព្រឹកទេ ព្រោះវាមានជាតិជូរ ជាហេតុដែលអាចបំផ្លាញក្រពះ និងពោះវៀនអ្នកខ្លាំងណាស់ ដូចនេះអ្នកគួរតែបរិភោគជាមួយនំប៉ាវ ឬនំបុ័ងបាន។
  5. អ្នកមិនត្រូវបរិភោគអាហារពេលព្រឹកលឿនពេក និងយឺតពេកនោះទេ អ្នកគួរតែបរិភោគនៅចន្លោះម៉ោង៦:៣០នាទីទៅ៨:៣០នាទី គឺជាពេលវេលាដែលល្អបំផុតក្នុងការទទួលទានអាហារពេលព្រឹក ហើយត្រូវតែបរិភោគពី១៥ទៅ២០នាទីទើបល្អ នោះក្រពះអ្នកនឹងកិនបានស្រួល ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយក្នុងការធ្វើការងារ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)