ប្រសិនជាអ្នកចង់ឲ្យធ្មេញអ្នកមានសុខភាពល្អ អ្នកគួរតែកែទម្លាប់ទាំងនេះចោលឲ្យអស់។ តើមានអ្វីខ្លះទៅ?

  1. អ្នកមិនគួរប្រើធ្មេញរបស់អ្នក ដើម្បីបើករបស់រឹងនោះទេ ព្រោះវាអាចបំផ្លាញទម្រង់ធ្មេញអ្នកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រើប្រដាប់ប្រដាល់ផ្សេងដើម្បីបើករបស់រឹងទាំងនោះ ទើបអាចការពារធ្មេញអ្នកឲ្យស្អាតបាន។
  2. អ្នកមិនគួរទំពារទឹកកកឡើយ ព្រោះវាអាចធ្វើឲ្យធ្មេញអ្នកខូចដោយមិនដឹងខ្លួន ថែមទាំងអាចធ្វើឲ្យអ្នកឈឺធ្មេញទៀតផង។ ដូចនេះ អ្នកមិនគួរយកទឹកកកមកទំពារលេងនោះទេ បើអ្នកមិនចង់អស់លុយច្រើនក្នុងការធ្វើធ្មេញ។
  3. អ្នកមិនគួរជក់បារីឡើយ ព្រោះផ្សែងបារីទាំងនោះ អាចធ្វើឲ្យធ្មេញអ្នកលឿង ថែមទាំងអាចធ្វើឲ្យអ្នកកើតជំងឺមហារីកទៀតផង។ ដូចនេះ អ្នកគួរតែចៀសឲ្យឆ្ងាយ កុំពិសារឲ្យសោះបារីមួយនេះ។
  4. ការបរិភោគអាហារដោយមិនចេះគិត ដោយពិសារផ្តេសផ្តាស ហើយក្នុងបរិមាណច្រើនក្នុងពេលតែមួយ នឹងអាចធ្វើឲ្យធ្មេញអ្នកឆាប់ខូចខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរប្រកាន់ចរិតល្មោភញ៉ាំនោះទេ បើអ្នកចង់ឲ្យធ្មេញអ្នកស្អាត។
  5. ស្ករកៅស៊ូ នឹងអាចធ្វើឲ្យធ្មេញអ្នកងាយខូចខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរអផ្សុក ហើយយកមកទំពារលេងនោះទេ ទើបមិនធ្វើឲ្យធ្មេញអ្នកខូចដោយមិនដឹងខ្លួន។
  6. ស្រាក្រហម ក៏មិនគួរញ៉ាំច្រើនដែរ ព្រោះវាអាចធ្វើឲ្យធ្មេញអ្នកប្រែពណ៌ ហើយមិនងាយត្រឡប់មកសភាពដើមវិញឡើយ។ ដូចនេះ អ្នកគួរតែចៀសឲ្យឆ្ងាយនូវរបស់ទាំងឡាយខាងលើ ដើម្បីសុខភាពធ្មេញរបស់អ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង