ប្រសិនជាអ្នកចង់បានកូន អ្នកគួរតែចៀសកុំពិសារអាហារ៨មុខខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
- បើអ្នកចង់មានផ្ទៃពោះបានសម្រេច អ្នកគួរតែចៀសឲ្យឆ្ងាយពីសារធាតុកាហ្វេអ៊ីន ដូចជា កាហ្វេជាដើម ព្រោះវាអាចបំផ្លាញមិនឲ្យអ្នកមានកូនបានសម្រេចឡើយ។
- សារធាតុអាកុល នឹងធ្វើឲ្យអ្នកពិបាកមានផ្ទៃពោះណាស់។ បើសិនជាមាន ក៏កូនលូតលាស់មិនបានល្អដែរ ដោយធ្វើឲ្យខ្វះជ្រុងជ្រោយ។ ដូចនេះ អ្នកគួរតែកុំពិសារស្រា និងស្រាបៀរឲ្យសោះ បើអ្នកចង់បានកូនល្អ។
- នារីគួរតែកាត់បន្ថយញ៉ាំការ៉ុត ព្រោះសារធាតុដែលមានក្នុងនោះ នឹងអាចធ្វើឲ្យរដូវអ្នកមកមិនទៀងទេ ថែមទាំងអាចធ្វើឲ្យរដូវមិនមកទៀតផង។ ដូចនេះ អ្នកគួរតែកាត់បន្ថយការញ៉ាំការ៉ុតនេះ ដើម្បីអាចមានកូនបានសម្រេច។
- ចំពោះខាងប្រុសវិញ មិនគួរបរិភោគខ្ទឹមសឡើយនៅពេលដែលអ្នកចង់មានផ្ទៃពោះ ព្រោះវាអាចសម្លាប់ស្ពៃម៉ាតូសូអ៊ីតរបស់អ្នកបាន។
- ល្ហុងជាផ្លែឈើដែលប្រៀបដូចជាថ្នាំពន្យារកំណើតអញ្ចឹង។ ដូចនេះ បើអ្នកចង់មានផ្ទៃពោះ អ្នកគួរតែកុំពិសារឲ្យសោះ។
- ដំឡូងបារាំងបំពងក៏អ្នកមិនគួរពិសារដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពបង្កកំណើតរបស់អ្នក។ ដូចនេះ ទោះបីជាអ្នកចូលចិត្តបរិភោគយ៉ាងណា ក៏អ្នកមិនគួរញ៉ាំដែរ។
- គ្រាប់ផ្កាឈូករ័ត្ន អ្នកគួរតែកុំពិសារឲ្យសោះ ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពបង្កកំណើតរបស់អ្នកទេ ថែមទាំងអាចធ្វើឲ្យអ្នកងាយកើតមានជំងឺមហារីកទៀតផង។
- សណ្តែលសៀង ក៏អ្នកមិនគួរញ៉ាំដែរ ព្រោះនៅក្នុងនោះអាចកាត់បន្ថយស្ពែម៉ាតូសូអ៊ីតរបស់អ្នក ដោយធ្វើឲ្យអ្នកមិនមានកូនឡើយ។ ដូចនេះ អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារ៨មុខខាងលើនេះ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855