ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអនាគតម្តាយក្មេកស្រឡាញ់អ្នក។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកទៅអង្គុយលេងនៅផ្ទះខាងប្រុស អ្នកមិនគួរអង្គុយស្ងៀម ដោយមិននិយាយអ្វីឡើយ ដោយអ្នកគួរតែហាលមាត់និយាយលេងជាមួយនឹងគ្រួសាររបស់គេ ទើបសមាជិតគ្រួសារគេ មិនថាអ្នកជាមនុស្សរិក មិននិយាយរកនរណាសោះ។
  2. មានពាក្យមួយចំនួន អ្នកមិនគួរចេះតែនិយាយផ្តេសផ្តាសឡើយ ដោយអ្នកគួរតែគិតឲ្យបានច្បាស់មុននឹងនិយាយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ ថែមទាំងអាចធ្វើឲ្យអ្នកទាំងនោះស្រឡាញ់ និងពេញចិត្តអ្នក ដោយគិតថា អ្នកជាមនុស្សដែលចេះគិត។
  3. ប្រសិនជាមានសំណួរខ្លះ អ្នកមិនពេញចិត្ត អ្នកមិនគួរឆ្លើយដោយគំរោះគំរើយឡើយ ព្រោះអាចធ្វើឲ្យអ្នកទាំងនោះស្អប់អ្នកណាស់។ ដូចនេះ មិនថាសំណួរនោះប៉ះពាល់ដល់អារម្មណ៍អ្នកយ៉ាងណាទេ អ្នកគួរតែគិត ទើបឆ្លើយតាមក្រោយ។
  4. អ្នកគួរតែជ្រើសរៀសប្រធានបទដែលអ្នកទាំងនោះចូលចិត្ត ទើបអ្នកអាចនិយាយដោយទាក់ទាញអារម្មណ៍របស់ពួកគេ។ ម្យ៉ាងទៀត គេក៏ពេញចិត្តនឹងនិយាយជាមួយអ្នកផងដែរ។
  5. អ្នកគួរតែស្លៀកពាក់ខោអាវសមរម្យ ដោយមិនឆើតឆាយពេក ដើម្បីជួបនឹងពួកគាត់ ទើបអាចក្លាយជាកូនប្រសារសំណប់ចិត្តបានយ៉ាងងាយ។
  6. អ្នកអាចឧស្សាហ៍អញ្ជើញពួកគាត់ទៅញ៉ាំបាយក្រៅបាន ព្រោះការធ្វើបែបនេះ អាចបង្កើនពិន្ទុអ្នកក្នុងចិត្តពួកគាត់បាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង