មិនខ្វល់ថាអ្នកត្រូវបានឆ្កែខ្លួនឯងខាំ ឬឆ្កែអ្នកដទៃខាំឡើយ អ្នកត្រូវតែព្យាបាលរបួសនោះឲ្យបានលឿន ហើយអ្វីដែលមិនត្រូវភ្លេចនោះគឺ ការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្គួតភ្លាម។ ការព្យាបាលភ្លាមៗនឹងបន្ថយការប្រឈមនឹងការបង្ករោគបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដើម្បីព្យាបាលរបួសដោយសារឆ្កែខាំ យកល្អគួរតែប្រើវិធីសង្គ្រោះបឋមដូចខាងក្រោមនេះ៖
- ចូរសង្កត់របួសនោះថ្នមៗដើម្បីបញ្ចេញមេរោគមកខាងក្រៅ
- ចូរលាងសម្អាតរបួសជាមួយនឹងសាប៊ូ និងទឹក
- ចូរបន្ថយការហូរឈាមជាមួយនឹងការររុំរបួស
- អ្នកអាចលាបថ្នាំផ្សះនៅពីលើរបួសនោះបាន
- ចូររុំរបួសដោយប្រើបង់រុំដែលស្អាតនិងគ្មានមេរោគ ព្រមទាំងផ្លាស់ប្តូរវាជារៀងរាល់ថ្ងៃ
- ចូរពិនិត្យ និងតាមដានមើលអាការៈនៃការបង្ករោគ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរទៅជួបគ្រូពេទ្យ៕