វត្តមានឈាមក្នុងតម្រងនោម ការឈឺចាប់ក្នុងពោះខ្លាំង ដែលចាក់ទៅចង្កេះ និងនោមញឹកគឺជាអាការៈមួយចំនួនរបស់គ្រួសក្នុងតម្រងនោមហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាអាចនាំឲ្យមានបញ្ហាច្រើនទាក់ទងនឹងការនោម ព្រមទាំងជាប់ទាក់ទងនឹងការចង្អោ ស្រកទម្ងន់ ក្តៅខ្លួន និងឈឺចាប់ស្រួចស្រាវនៅពោះផ្នែកខាងក្រោម៖
ការដែលរាងកាយខ្វះជាតិទឹក អាចធ្វើឲ្យកើតជាគ្រួសក្នុងតម្រងនោមបាន។ គ្រួសទាំងនេះអាចមានទំហំធំប៉ុនគ្រាប់កូនហ្គោល ឬផ្លែសារី។ វាមានរចនាសម្ពាធជាប្រភេទគ្រីស្តាល និងច្រើនតែផ្សំឡើងដោយកាលស្យូមអុកសាឡាត និងសារធាតុផ្សេងៗទៀត។ គ្រួសក្នុងតម្រងនោមច្រើនតែយកចេញតាមរយជការវះកាត់ ប៉ុន្តែមានមធ្យោបាយធម្មជាតិមួយចំនួនដែលអាចជួយរំលាយគ្រួសនេះចេញបានដែរ។
ទឹក
ទឹកជួយតម្រងនោមដើម្បីពន្លឿនដល់ការរំលាយអាហារ និងបឺតស្រូបជាតិរ៉ែ និងជីវជាតិ។ វាក៏ជួយច្រោះជាតិពុលដែលគ្មានប្រយោជន៍ចេញពីរាងកាយផងដែរ។ អ្នកដែលមានគ្រួសក្នុងតម្រងនោមគួរតែញ៉ាំទឹកឲ្យបានច្រើនដើម្បីឲ្យទឹកនោមច្រោះគ្រួសនេះចេញ។ យកល្អគួរតែញ៉ាំទឹក ៧ ទៅ៨កែវក្នុងមួយថ្ងៃ។
ផ្លែទទឹម
ទឹក និងគ្រាប់ផ្លែទទឹមមានលក្ខណៈសំខាន់ណាស់ក្នុងការរំលាយគ្រួសក្នុងតម្រងនោម ដោយសារតែវាជាប្រភពដ៏ល្អនៃជាតិប៉ូតាស្យូម។ ប៉ូតាស្យូមជួយបង្ការការកកុញជាតិគ្រីស្តាលដែលនាំឲ្យកើតគ្រួសតម្រងនោមបាន។ ដោយសារតែសារធាតុ Astrigent វានឹងបន្ថយកម្រិតអាស៊ីតក្នុងតម្រងនោម បន្ថយការកើតគ្រួសតម្រងនោម និងច្រោះជាតិពុលពីតម្រងនោមទៀត។
សក់ពោត
សក់ពោតច្រើនតែត្រូវបានគេបេះចោល ប៉ុន្តែវាពិតជាមានប្រយោជន៍ខ្លាំងក្នុងរំលាយគ្រួសក្នុងតម្រងនោមបាន។ ដើម្បីទទួលបានប្រយោជន៍វា អ្នកត្រូវយកដក់ពោតស្ងោរក្នុងទឹកឲ្យពុះ ហើយចាក់វាចេញ។ ភេសជ្ជៈមួយនេះមានមុខងារជាថ្នាំបញ្ចុះទឹកនោមតាមបែបធម្មជាតិ ដែលអាចបង្កើនការនោម និងបង្ការការកើតគ្រួសថ្មីៗបានទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សក់ពោតក៏បន្ថយការឈឺចាប់ដោយសារតែគ្រួសក្នុងតម្រងនោមដែរ៕