ការញ័រដើមទ្រូងប្រហែលជាអារម្មណ៍មួយគួរឲ្យខ្លាចភ្លាមៗ ប៉ុន្តែអ្នកជំនាញខាងជំងឺបេះដូងនិយាយថា ភាគច្រើនករណីបែបនេះគឺមិនមានអ្វីគ្រោះថ្នាក់សោះឡើយ។ ជួនកាល ការញ័រដើមទ្រូងកើតឡើងគ្រប់ពេលវេលាទាំងអស់ រួមទាំងពេលយប់ដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញហេតុផលញឹកញាប់មួយចំនួនដែលនាំឲ្យមានអារម្មណ៍ញ័រទ្រូងនៅពេលយប់បែបនេះ៖
កំពុងតែស្រ្តេស
ការចូលគេងទាំងអារម្មណ៍នៅតានតឹងគឺជារឿងដែលមិនល្អឡើយ។ នេះដោយសារតែ វានឹងធ្វើឲ្យអ្នកមិនអាចគេងលក់ឡើយ ដោយសារតែអារម្មណ៍ប្លែកជាច្រើនអាចនឹងកើតហើយការញ័រទ្រូងក៏ជាផ្នែកមួយផងដែរ។ វត្តមានស្រ្តេសអ័រម៉ូនក្នុងឈាមដូចជា Cortisol និង Adrenaline គឺជាមេបញ្ហាតែម្តង។ ដូច្នេះគួរតែប្រើវិធីបន្ធូរអារម្មណ៍ឲ្យបានល្អសិនមុនគេង។
កំពុងតែមានអារម្មណ៍តក់ស្លុត
ការញ័រទ្រូងគឺជារឿងដែលកើតឡើងញឹកញាប់បំផុតចំពោះអ្នកដែលមានជំងឺថប់អារម្មណ៍ខុសធម្មតា។ បើសិនជាអ្នកមានជំងឺនេះមែន អ្នកទំនងជាងាយនឹងជួបរឿងដូចគ្នានេះណាស់ ហើយច្រើនតែកើតឡើងនៅពេលយប់ទៀត។ រឿងនេះអាចកើតឡើងនៅពេលដែលស្ថិតក្នុងពេលយប់ដែលស្ងាត់ខ្លាំងតែម្តង។ កាលណាអ្នកផ្តោតអារម្មណ៍លើភាពភ័យខ្លាចនេះកាន់តែខ្លាំង ភាពញ័រទ្រូងកើតឡើងខ្លាំងដែរ។
ការគេងចំហៀងមកឆ្វេង
តើអ្នកកំពុងតែគងចំហៀងមកឆ្វេងមែនទេ? បើចឹងមែនកុំភ្ញាក់ផ្អើលអីដែលថាអ្នកគេងមិនលក់ដោយសារតែបេះដូងលោតញ៉ាប ឬមានអារម្មណ៍ថាបេះដូងឈប់លោតនោះ។ ការគេងមកចំហៀងខាឆ្វេងអាចធ្វើឲ្យបេះដូងកន្ត្រាក់ខ្លាំង ដែលជាហេតុធ្វើឲ្យអ្នកយល់ថារាល់ការកន្ត្រាក់បេះដូងម្តងៗគឺខ្លាំង។
ញ៉ាំអាហារច្រើនៗ
ការញ៉ាំអាហារច្រើនៗមុនពេលគេង គឺជារឿងមិនល្អឡើយសម្រាប់អ្នកដែលមានបញ្ហាច្រាលអាស៊ីតក្រពះ ដោយសារតែវាមិនអាចធ្វើឲ្យអ្នកគេងលក់ឡើយ។ យ៉ាងណាមិញ វាក៏ជារឿងដែលត្រូវចៀសវាងដែរបើសិនអ្នកកំពុងតែមានបញ្ហាញ័រដើមទ្រូងដែរ ព្រោះវានឹងធ្វើឲ្យអ្នកមិនអាចគេងលក់បាន។ នេះដោយសារតែបេះដូងត្រូវច្របាច់ឈាមកាន់តែច្រើនទៅផ្លូវរំលាយអាហារ ដូច្នេះវានឹងកើតឡើងនៅពេលញ៉ាំរួច ជាពសេសពេលគេងតែម្តង។
ញ៉ាំគ្រឿងស្រវឹងច្រើន
អ្នកខ្លះមានទម្លាប់ញ៉ាំគ្រឿងស្រវឹងនៅពេលយប់ដើម្បីជួយដល់ការគេង។ បើសិនអ្នកធ្វើចឹងដែរមែន ចូរកុំភ្ញាក់ផ្អើលអីដែលថា អ្នកមានបញ្ហាញ័រដើមទ្រូងដែរនៅពេលយប់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នេះដោយសារតែគ្រឿងស្រវឹងអាចធ្វើឲ្យសរសៃឈាមរីកធំ និងចង្វាក់បេះដូងលោតកាន់តែញ៉ាប់ និងខ្លាំង៕