វាគ្មានអ្វីជាអាថ៌កំបាំងឡើយដែលថា ជាតិដែកគឺជាជាតិរ៉ែដ៏សំខាន់សម្រាប់បង្ការជំងឺកង្វះគ្រាប់ឈាម។ ប៉ុន្តេបើសិនជាអ្នកមានជំងឺនេះហើយ យកល្អគួរតែញ៉ាំអាហារណាដែលសម្បូរជាតិដែលជារៀងរាល់ថ្ងៃ។ ប្រភពអាហារសម្បូរជាតិដែកល្អបំផុតមានដូចជា សាច់ជ្រូក សាច់គោ សាច់មាន់ ថ្លើមសត្វ និងត្រី។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សម្រាប់រុក្ខជាតិវិញមានដូចជា អង្ករសម្រូប សណ្តែកសៀង និងផលិតផលធ្វើពីសណ្តែកសៀង ផ្លែអាលម៉ុន គ្រាប់ស្វាចន្ទី គ្រាប់រីករាយ គ្រាប់ផ្កាឈូករ័ត្នជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏មានអាហារជាច្រើនទៀតដែលអ្នកគួរតែចៀសវាងដែរដូចជា៖
កាហ្វេ
អ្នកជំនាញនិយាយថា កាហ្វេ និងការកង្វះគ្រាប់ឈាមមិនអាចនៅជាមួយគ្នាបានឡើយ។ យ៉ាងណាមិញ បើសិនជាអ្នកនៅតែត្រូវការញ៉ាំកាហ្វេទៀត ចូរប្រាកដថា អ្នកបានញ៉ាំវាមុនពេលបាយមួយម៉ោង ឬយ៉ាងហោចណាស់ក្រោយបាយមួយម៉ោង។
តែបៃតង
មនុស្សភាគច្រើនដែលមិនអាចញ៉ាំកាហ្វេបានដោយសារតែមានប្រតិកម្មនឹងហ្វេអ៊ីន ទើបប្តូរមកញ៉ាំតែបៃតងវិញ។ ជាអកុសល ទោះបីជាតែបៃតងផ្តល់សុខភាពយ៉ាងច្រើនក៏ដោយ តែអ្នកក៏មិនគួរញ៉ាំវាដែរបើសិនជាកំពុងតែមានបញ្ហាកង្វះជាតិដែក ព្រោះវាមិនខុសគ្នានឹងកាហ្វេឡើយ។ ប៉ុន្តែអ្នកអាចញ៉ាំតែបៃតងនៅពោះទទេបាន ហើយអាចរងចាំយ៉ាងហោចណាស់មួយម៉ោងចាំញ៉ាំអាហារសម្បូរជាតិដែកក្រោយ។
ស្រាក្រហម
យើងសុទ្ធតែដឹងថា ការញ៉ាំស្រាក្រហមក្នុងកម្រិតមធ្យមអាចផ្តល់ប្រយោជន៍ចំពោះសុខភាពយ៉ាងអស្ចារ្យ ហើយនេះក៏ដោយសារតែឥទ្ធិពលនៃសារធាតុ Resveratrol ដែលអាចជួយការពារអ្នកពីជំងឺបេះដូង និងមហារីក។ យ៉ាងណាមិញ ស្រាក្រហមត្រូវបានគេរកឃើញថា ទៅទប់ស្កាត់ការបឺតស្រូបជាតិដែក ពីចំណីអាហារទៅវិញ។
អាហារសម្បូរជាតិកាលស្យូម
គ្រប់គ្នាដឹងច្បាស់ថា កាលស្រយូមគឺជាជាតិរ៉ែដ៏សំខាន់សម្រាប់ពង្រឹងដល់សុខភាពឆ្អឹង។ ដូច្នេះការញ៉ាំអាហារសម្បូរជាតិកាលស្យូមគឺល្អបំផុតក្នុងការបន្ថយការប្រឈមនឹងជំងឺពុកឆ្អឹងជាពិសេសមនុស្សចាស់តែម្តង។ ជាអកុសល កាលស្យូមគឺជាជាតិរ៉ែមួយដែលមិនឲ្យរាងកាយបឺតស្រូបជាតិដែកកើតឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែរឿងនេះមិនមែនមានន័យថា អ្នកគួរតែចៀសវាងការញ៉ាំជាតិកាលស្យូមឡើយ តែអ្វីដែលអញនកគួរតែថ្វើគឺញ៉ាំអាហារសម្បូរជាតិកាលស្យូម នៅពេលវេលាខុសគ្នាទៅបានហើយ៕