ស្របពេលវេលាមួយដែលមានការផ្តោតសំខាន់ទៅលើសុខភាពឌីជីថល តាមរយៈការប្រើប្រាស់ឧបករណ៍ដូចជា ទូរស័ព្ទឆ្លាតវ័យ ហាក់បីដូចជាមិនអាចតាមដានសុខភាពបានច្រើនដូចជា ការជក់ ឬញៀនលេងហ្គេមឡើយ ហើយរឿងនេះត្រូវបានគេចាត់ទុកជាផ្លូវការថា ជាជំងឺមួយទៅហើយ។ 

យោងទៅតាមសារព័ត៌មាន CNN បានឲ្យដឹងថា អង្គការសុខភាពពិភពលោកកំពុងតែប្រកាសថា ជំងឺនៃការជក់លេងហ្គេម ឬហៅថា Gaming Disorder នឹងត្រូវបានគេបញ្ចូលជាផ្លូវការថាជាជំងឺមួយហើយ ដែលមានលក្ខណៈដូចជាការញៀនថ្នាំញៀនអ៊ីចឹងដែរ។ 

អង្គការសុខភាពពិភពលោកបានធ្វើការប្រកាសថា Gaming Disorder គឺជាជំងឺផ្លូវចិត្តថ្មីមួយដែលដែលត្រូវបានគេរាប់បញ្ចូលទៅក្នុងជំនាន់ទី ១១នៃ International Classificiation of Disease (ICD) ។ ICD គឺជាកម្រងនិយមន័យរបស់ជំងឺ របួស និងបញ្ហាសុខភាពផ្សេងៗទៀតដែលត្រូវបានគ្រូពេទ្យ និងអ្នកស្រាវជ្រាវប្រើប្រាស់។ 

វេជ្ជបណ្ឌិត Vladimir Poznyak របស់អង្គការសុខភាពពិភពលោក បាននិយាយថា វាមានលក្ខណៈសំខាន់ៗបីយ៉ាងដើម្បីកំណត់រោគវិនិច្ឆ័យជំងឺនេះ។ ទីមួយគឺថា អកប្បកិរិយាលេងហ្គេមធ្វើឡើងខ្លាំងជំនួសសកម្មភាពផ្សេងៗទៀតខ្លាំង ដែលមានន័យថាមិនអាចដោះចិត្តចេញពីការលេងហ្គេមតែម្តង។ ចំណុចសំខាន់ទីពីរគឺថា មិនអាចគ្រប់គ្រងអាកប្បកិរិយាទាំងនេះបាន។ ទោះបីជាមានផលវិបាកអវិជ្ជមានកើតឡើងហើយក៏ដោយ ក៏អាកប្បកិរិយានេះនៅតែបន្ត ឬកើនឡើងយ៉ាងលឿនដែរ។ បន្ទាប់មក បើយោងទៅតាម ICD ការកំណត់រោគវិនិច្ឆ័យទៅលើជំងឺ Gaming Disorder អាចបញ្ជាក់បានថា ជាលក្ខណៈអាកប្បកិរិយានៃភាពធ្ងន់ធ្ងរគ្រប់គ្រាន់ដែលកើតឡើងជាប់រហូត ឬកើតឡើងម្តងហើយម្តងទៀត។ ចំណុចសម្គាល់ទីបីគឺថា ជំងឺនេះនាំឲ្យមានការថប់អារម្មណ៍ និងពិការភាពលើមុខងារផ្ទាល់ខ្លួន គ្រួសារ សង្គម ការអប់រំ ឬការងារ យ៉ាងគួរឲ្យកត់សម្គាល់។ 

អង្គការសុខភាពពិភពលោកបានធ្វើការប្រុងប្រយ័ត្នលើការសង្កត់ធ្ងន់ថា នេះមិនមែនជារឿងដែលត្រូវប្រយ័ត្នថាប្រើលើមនុស្សគ្រប់គ្នាដែលចំណាយពេលវេលាច្រើនលើការលេងហ្គេមទេ។ មានអ្នកលេងហ្គេមរាប់លាននាក់នៅទូរទាំងពិភពលោក ទោះបីជាពួកគេលេងច្រើនខ្លាំងបន្តិចក៏ដោយ ក៏មិនអាចចាត់ទុកថាពួកគេកំពុងតែមានជំងឺញៀនហ្គេម ឬ Gaming Disorder ដែរ។ និយាយរួមគឺវាមានភាពតិចតួចបំផុត។ ជាទូទៅ ឥទ្ធិពលអវិជ្ជមានត្រូវតាមាននិរន្តភាពយ៉ាងហោចណាស់មួយឆ្នាំមុនពេលកំណត់រោគវិនិច្ឆ័យដឹងដែរ។ 

គ្រូពេទ្យទាំងអស់មិនបានគាំទ្រទៅលើការកំណត់ចំណាត់ថ្នាក់មួយនេះទេ។ អ្នកខ្លះជឿថា អ្នកដែលបង្ហាញលក្ខណៈញៀនកំពុងតែប្រើប្រាស់ហ្គេមលេងជាលក្ខណៈដោះស្រាយយន្តការណ៍ក្នុងហ្គេមដែលមានបញ្ហាថប់អារម្មណ៍ ឬបាក់ទឹកចិត្ត ហើយការព្យាបាលទៅលើមូលហេតុរបស់វាគឺជាការឆ្លើយតបដ៏សមស្របបំផុតផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង