ក្រៅពីជួយឲ្យឆ្អឹងរឹងមាំ កាលស្យូមក៏ជាសារធាតុដ៏សំខាន់សម្រាប់រឿងជាច្រើនទៀតផងដែរ។ ជីវជាតិមួយនេះសំខាន់សម្រាប់សុខភាពក្រចក ធ្មេញ សាច់ដុំ និងប្រព័ន្ធភាពស៊ាំ។ ការញ៉ាំថ្នាំបំប៉នជាតិកាលស្យូមតាមមាត់មិនមែនតែងតែមានសារៈសំខាន់ដើម្បីប្រាកដថាអ្នកទទួលបានជីវជាតិមួយនេះគ្រប់គ្រាន់ជាប្រចាំឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានអាហារច្រើនណាស់ដែលសម្បូរជាតិកាលស្យូម។ ប៉ុន្តែមុនពេលអ្នកដឹងអំពីរឿងនេះ​ ខ្ញុំសូមណែនាំអំពីផលវិបាក ក៏ដូចជាបញ្ហាមួយចំនួនដែលបណ្តាលមកពីការញ៉ាំជាតិកាលស្យូមិនគ្រប់គ្រាន់សិន។

ជំងឺពុកឆ្អឹង

ជំងឺនេះអាចប្រឈមខ្ពស់នឹងការបាក់ឆ្អឹងទោះបីជាការដួលធម្មតាៗក៏ដោយ។ ដើម្បីដោះស្រាយបញ្ហានេះ យកល្អអ្នកគួរតែញ៉ាំអាហារសម្បូរជាតិកាលស្យូម និងហាត់ប្រាណជាទៀងទាត់។ 

ពុកធ្មេញ

អ្នកប្រហែលជាមិនមានទំនុកចិត្តក្នុងការញញឹមទៀតទេបើសិនជាអ្នកកង្វះជាតិកាលស្យូមក្នុងរបបអាហារ ព្រោះថាវាបញ្ចេញរោគសញ្ញាតាមរយៈបញ្ហាពុកធ្មេញ។ បើសិនជាអ្នកចង់រក្សាស្នាមញញឹមជាប់នោះ ចូរប្រាកដថា អ្នកបានទទួលទានជាតិកាលស្យូមគ្រប់គ្រាន់ជារៀងរាល់ថ្ងៃហើយ។ 

ក្រចកទៅជាផុយ

ការបន្ថែមអាហារសម្បូរជាតិកាលស្យូមរាល់ថ្ងៃមានសារៈសំខាន់ណាស់បើសិនជាអ្នកចង់បញ្ចប់បញ្ហាប្រេះ ឬពុកផុយក្រចក ព្រោះក្រចកក៏ជាសរីរាង្គត្រូវការជាតិកាលស្យូមដូចឆ្អឹងដែរ។ 

មិនអាចគេងលក់ស្រួល

តើអ្នកជាទេថា អ្នកអាចនឹងមានបញ្ហាគេងមិនលក់បើសិនជាញ៉ាំអាហារមានជាតិកាលស្យូមិនបានគ្រប់គ្រាន់។ 

រមួលក្រពើ

រឿងនេះកើតឡើងជាពិសេសបើសិនជាអ្នកចូលចិត្តរត់តិចៗហាត់ប្រាណ ហែលទឹក ឬជិះកង់។ តើអ្នកមានដឹងទេថា ការកង្វះជាតិកាលស្យូមអាចធ្វើឲ្យសាច់ដុំងាយនឹងរមួលខ្លាំងណាស់។ សាច់ដុំក៏អាចនឹងមានអារម្មណ៍ថានឿយហត់ និងរមាស់ដែរ។ 

អស់កម្លាំង

តើអ្នកធ្លាប់មានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេលដែរទេ?​ ដូច្នេះអ្នកប្រហែលជាត្រូវការញ៉ាំអាហារសម្បូរជាតិកាលស្យូមឲ្យបានច្រើនបន្តិចហើយ។ គេនិយាយថា អ្នកដែលកង្វះជាតិកាលស្យូមគឺងាយនឹងអស់កម្លាំងខ្លាំងណាស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកជាមនុស្សមរមាញឹកនឹងការងារ ចូរព្យាយាមធ្វើយ៉ាងណាញ៉ាំអាហារសម្បូរជាតិកាលស្យូមឲ្យបានច្រើនបន្តិចទៅ៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង