ក្រុមគ្រួសារដែលរងទុក្ខជាទម្ងន់បានធ្វើពិធីលាជាចុងក្រោយចំពោះទារិការបស់ខ្លួនដែលមានអាយុទើបតែ ១៨ថ្ងៃ ដែលបានស្លាប់ដោយសារតែជំងឺរលាកស្រោមខួរក្បាលក្រោយពីឪពុកម្តាយគេជឿថា ទារិកាម្នាក់នេះត្រូវបានមនុស្សម្នាក់ដែលផ្ទុកវីរុស Herpes បានថើបរួច។
ទារិកាម្នាក់នេះមានឈ្មោះថា Marina Sifrit ភេទស្រី បានកើតមកយ៉ាងមានសុខភាពល្អក្នុងថ្ងៃទី ១ ខែកក្កដា ដែលជាថ្ងៃឪពុកម្តាយរបស់ពួកគេបានរៀបការរួច។ ប៉ុន្តែដល់ពេលគេអាយុបាន មួយសប្តាហ៍ ទារិការូបនេះចាប់ផ្តើមមានលក្ខណៈចម្លែក។ ម្តាយនាងនិយាយថា រូបគេគឺពិបាកក្នុងការដាស់ឲ្យភ្ញាក់ណាស់។ ការដកដង្ហើមរបស់គេក៏ញ៉ាប់ ហើយមិនអាចបៅអ្វីបានទាល់តែសោះតែម្តង។
ឪពុកម្តាយរបស់ទារិកានេះដែលមានឈ្មោះថា Shane និង Nicole Sifrit បាននាំគេទៅមន្ទីរពេទ្យ។ ពេលទៅដល់ទីនោះ ទារិការូបនេះក៏បានប្រែខ្លួនទៅជាស្វាយ ហើយក៏ឈប់ដកដង្ហើមតែម្តង។ គ្រូពេទ្យក៏បានចាប់ម៉ាស៊ីនដើម្បីជំនួយដល់ការដកដង្ហើមរបស់គេង ហើយឪពុកម្តាយគេក៏មើលទៅដូចមិនមានសង្ឃឹមអ្វីដែរ។
Nicole បានប្រាប់ថា “ពួកគេបានប្រាប់យើងថា ពួកគេបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ហើយពួកគេក៏បានដោះម៉ាស៊ីនដែលបំពាក់លើខ្លួនរបស់នាងដែរ។ Shane បានត្រឹមតែកាន់នាងនៅលើដៃ ហើយឈរមើលនាងស្លាប់ប៉ុណ្ណោះ”។ ឪពុកម្តាយក៏មិនច្បាស់ថាតើ Mariana អាចឆ្លងវីរុស HSV-1 ដោយរបៀបណាដែរ ប៉ុន្តែពួកគេគិតថា វាប្រហែលជាឆ្លងតាមរយៈការថើបរបស់អ្នកដែលផ្ទុកជំងឺនេះ ជាពិសេសអ្នកមានដំបៅពងបែកក្នុងមាត់តែម្តង។
វេជ្ជបណ្ឌិត Nancy Snyderman សាស្រ្តាចារ្យផ្នែកសុខភាពពិភពលោកនៅឯសាកលវិទ្យាល័យ Stanford University បាននិយាយថា ចំនួនផ្ទុករបស់វីរុស Herpes Simplex Virus (HSV) លើមនុស្សពេញវ័យមានរហូតដល់ ៨០ភាគរយឯណោះ។ គាត់បានបន្តទៀតថា ចាប់តាំងពីម្តាយ និងឪពុកបានធ្វើតេស្តឃើញថាអវិជ្ជមាន ហើយកូនពួកគេក៏បានកើតមកមានសុខភាពល្អតៀតនោះ តែទារិករូបនេះត្រូវបានមនុស្សចម្លែកម្នាក់ ឬក្រុមគ្រួសារម្នាក់ថើប។ ក្រោយពីវីរុសនោះឆ្លងចូលទៅក្នុងខ្លួន Mariana វាក៏ចូលទៅក្នុងខួរក្បាលរបស់គេ ហើយបង្កជាជំងឺរលាកស្រោមខួរក្បាលតែម្តង។
វេជ្ជបណ្ឌិតរូបនេះបានបន្តទៀតថា ក្នុងរយៈពេលបីសប្តាហ៍ដំបូង ប្រព័ន្ធភាពស៊ាំរបស់ទារកមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ។ ឪពុកម្តាយគួរតែមានប្រាប់ដល់អ្នកដែលថើបដោយសុភាព ប៉ុន្តែចាប់ឥឡូវទៅ ឲ្យពួកគេរងចាំពីរសប្តាហ៍សិនទៅចាំថើប។
ឪពុកម្តាយរបស់ទារិការូបនេះគ្មានអ្វីក្រៅពីទួញសោក និងកប់កូនរបស់ខ្លួនក្នុងក្តាមឈូសពណ៌ផ្កាឈូក ហើយក៏សង្ឃឹមយ៉ាងមុធមាំថា ឪពុកម្តាយទាំងពីរនាក់នេះនឹងយល់ដឹងកាន់តែច្រើនអំពីការបាត់បង់ដ៏ធ្ងន់ធ្ងរមួយនេះអស់មួយជីវិត៕