ថ្វីត្បិតតែក្រពេញទីរ៉ូអ៊ីត គឺតូចក៏ពិតមែន ប៉ុន្តែវាគ្រប់គ្រងត្រួតពិនិត្យលើដំណើរការជាច្រើនក្នុងរាងកាយ រួមទាំងការរំលាយអាហារផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលក្រពេញទីរ៉ូអ៊ីតដំណើរការមុខងារមិនប្រក្រតីវាអាចបណ្ដាលអោយមានការផលិតអ័រម៉ូនលើសកម្រិតឬតិចជាងតម្រូវការរាងកាយ។ ហើយអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយអាចបណ្ដាលឲ្យកើតមានបញ្ហាសុខភាពផ្សេងៗគួរអោយព្រួយបារម្ភដូចជាការប្រែប្រួលភ្លាមៗនៃទម្ងន់ អារម្មណ៍ប្រែប្រួល បញ្ហាស្បែកផ្សេងៗ និងសូម្បីតែជំងឺមហារីកសុដន់។ ប៉ុន្តែកុំបារម្ភ! អ្នកអាចរក្សាសុខភាពក្រពេញទីរ៉ូអ៊ីតបានតាមរយៈការទទួលទានអាហារ។ ថាតើអាហារបែបណាខ្លះទៅជួយបង្កើនសុខភាពក្រពេញទីរ៉ូអ៊ីត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារទាំងនោះ ៖
១. គ្រាប់ធញ្ញជាតិ
នោះក៏ព្រោះតែគ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយសេលេញ៉ូមនិងជាតិដែកដែលចាំបាច់ណាស់សម្រាប់សុខភាពក្រពេញទីរ៉ូអ៊ីតល្អប្រសើរ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។
២. ត្រីសម្បូរខ្លាញ់
រួមមានត្រីសាលម៉ុននិងត្រីសាឌីនជាដើម គឺសុទ្ធតែជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣
ដែលជួយកាត់បន្ថយ ព្រមទាំងទប់ស្កាត់ការរលាក។ អ្វីដែលពិសេសទៀតនោះ គឺត្រីសម្បូរខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិអ៊ីយ៉ូដដែលចាំបាច់ណាស់សម្រាប់ក្រពេញទីរ៉ូអ៊ីតដើម្បីផលិតអ័រម៉ូន។
៣. បន្លែបៃតងនិងផ្លែឈើស្រស់ៗ
បន្លែបៃតងនិងផ្លែឈើ គឺមិនត្រឹមតែសំខាន់សម្រាប់សុខភាពក្រពេញទីរ៉ូអ៊ីតប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់សម្រាប់សុខភាពរាងកាយទាំងមូលតែម្ដង។ នោះក៏ព្រោះតែបន្លែបៃតងនិងផ្លែឈើមានផ្ទុកសម្បូរទៅដោយជាតិដែក វីតាមីន A B C សារធាតុប្រឆាំងអុកស៊ីតកម្ម និងម៉ាញ៉េស្យូម។
៤. សាច់នៃសត្វស៊ីស្មៅ
សាច់នៃសត្វស៊ីស្មៅជាអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ អាស៊ីតខ្លាញ់អូមេហ្គា ៣ វីតាមីន A វីតាមីន B និងវីតាមីន B12 ដែលចាំបាច់សម្រាប់សុខភាពក្រពេញទីរ៉ូអ៊ីតល្អប្រសើរ។
៥. សារាយសមុទ្រ
ជាជម្រើសនៃអាហារដ៏ល្អបំផុតមួយដែកអ្នកជំងឺខ្សោយក្រពេញទីរ៉ូអ៊ីតមិនគួរមើលរំលង។ សារាយសមុទ្រមានផ្ទុកសម្បូរទៅដោយជាតិអ៊ីយ៉ូដ កាល់ស្យូម ជាតិសសៃ វីតាមីន A វីតាមីន B វីតាមីន
C វីតាមីន K និងវីតាមីន Ecដែលចាំបាច់សម្រាប់មុខងារនៃក្រពេញទីរ៉ូអ៊ីត។
៦. សណ្ដែក
ជាប្រភពនៃសារធាតុប្រឆាំអុកស៊ីតកម្ម វីតាមីន កាប៉ូអ៊ីដ្រាត ជាតិរ៉ែ ជាតិសសៃ ក៏ដូចជាប្រូតេអ៊ីនដែលរាងកាយនិងក្រពេញទីរ៉ូអ៊ីតត្រូវការ។ ជាតិសសៃក៏ព្យាបាលអាការៈទល់លាមកដែលជាបញ្ហាទូទៅបំផុតមួយនៃជំងឺខ្សោយក្រពេញទីរ៉ូអ៊ីតផងដែរ៕