តើអ្នកមានយល់ថា ខ្លួនឯងចេះតែភ្ញាក់ពីគេងកណ្តាលយប់ដើម្បីទៅផ្ទះបាយរកអីញ៉ាំជាញឹកញាប់ដែរទេ? បើសិនជារឿងនេះអញ្ជឹងមែន អ្នកប្រហែលជាឆ្ងល់ហើយថាហេតុអ្វីបានជាការញ៉ាំអាហារពេលយប់អ្នកមិនគ្រប់គ្រាន់ចំពោះការបំបាត់ភាពឃ្លាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលការញ៉ាំអាហារសម្រន់នៅពេលយប់ជ្រៅមិនមែនជាបញ្ហាធំដុំ តែវាក៏ជារឿងគួរតែចៀសវាងដែរ ដោយសារតែវាមានគុណវិបត្តច្រើន។
ច្រាលទឹកអាស៊ីតពីក្រពះហើយក្រពះមិនកិនទៀត
ការញ៉ាំអាហារពេលយប់ជ្រៅប្រហែលជាបណ្តាលឲ្យមានបញ្ហាច្រើនដល់ក្រពះ ជាពិសេសមិនងាយរំលាយស្រួលតែម្តង។ ក្រៅពីនេះ វានឹងរំខានដល់ការគេង ច្រាលទឹកអាស៊ីតក្រពះមកបំពង់ក ក្រហាយដើមទ្រូងជាដើម។
មិនអាចញ៉ាំអាហារពេលព្រឹកបានដោយសារតែឆ្អែតពីយប់
ការដែលញ៉ាំអាហារពេលយប់ជ្រៅៗអាចធ្វើឲ្យអ្នកឆ្អែតដល់ព្រឹកដែរ។ អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតសម្រាប់បង្កើនការរំលាយអាហារក្នុងខ្លួន ដូច្នេះការដែលមិនបានញ៉ាំអាហារពេលព្រឹកអាចធ្វើឲ្យអ្នកឃ្លានកាន់តែខ្លាំងនៅពេលញ៉ាំអាហារថ្ងៃត្រង់។
ធាត់កាន់តែខ្លាំង
ការស្រាវជ្រាបានបង្ហាញថា ការដែលមានទម្លាប់ញ៉ាំអាហារមិនទៀងពេលវេលាប្រហែលជាបណ្តាលឲ្យកើនឡើងជាតិខ្លាញ់ក្នុងខ្លួន និងធាត់ជ្រុលបាន។
ញ៉ាំអាហារមិនផ្តល់សុខភាព
ការញ៉ាំអាហារពេលយប់ជ្រៅអាចជារឿងមួយពិបាក ដោយសារតែវានឹងធ្វើឲ្យអ្នកតែងជ្រើសរើសអាហារណាដែលមិនផ្តល់សុខភាពក្នុងការបម្រើភាពឃ្លានអ្នក។ ដូច្នេះការដែលញ៉ាំអាហារមិនផ្តល់សុខភាពដូចជា អាហារលឿន ជាពិសេសបឺហ្គឺ ភីហ្សា អាចប៉ះពាល់ដល់សុខភាពច្រើនណាស់។
រំខានការគេង
ការដែលភ្ញាក់ពីគេងនៅពេលយប់ជ្រៅដើម្បីញ៉ាំអាហារ គឺជាហេតុផលមួយដែលរំខានដល់ការគេងស្រាប់ហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះអ្នកនឹងប្រឈមខ្លាំងក្នុងការគេងមិនលក់ក្រោយពីញ៉ាំអាហាររួច៕