ការចេញលឿងលើរាងកាយទារកតិចតួចអាចកើតឡើងស្ទើរតែ ៥០ភាគរយហើយចំពោះទារកកើតគ្រប់ខែទាំងអស់ ហើយមានរហូតដល់ ៨០ភាគរយឯណោះលើទារកកើតមិនគ្រប់ខែ។ អ្នកទំនងជាសម្គាល់ឃើញបញ្ហានេះកើតលើកូនតូចរបស់អ្នកក្រោយពីគេកើតបានបីថ្ងៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការឡើងលឿងបែបនេះច្រើនតែមិនមានបញ្ហាគ្រោះថ្នាក់អ្វីទេ ហើយក៏បាត់ទៅវិញនៅរយៈពេលមួយ ទៅពីរសប្តាហ៍ក្រោយដែរ។ 

ការឡើងលឿងបណ្តាលមកពីការបំបែកគ្រាប់ឈាមក្រហមធម្មតាៗទេ។ ដំណើរការនេះនឹងបណ្តាលឲ្យចេញនូវសារធាតុ Bilirubin ធ្វើឲ្យស្បែកទៅជាលឿងកើតមាន។ ជាតិជាទារកទើបនឹងកើត នឹងបំបែកកោសិកាគ្រាប់ឈាមក្រហមលឿនបំផុត ប៉ុន្តែនេះដោយសារតែថ្លើមពួកគេមិនទាន់លូតលាស់គ្រប់គ្រាន់ក្នុងការលុបបំបាត់ Bilirubin នៅលើស្បែកតែម្តង។ ហេតុដូច្នេះហើយទើបធ្វើឲ្យចំនួនសារធាតុនេះកើនឡើងខ្ពស់ និងបង្កជាការឡើងលឿងបែបនេះទៅ។ 

ធម្មតាការឡើងលឿងលើទារកបែបនេះគឺមិនមានគ្រោះថ្នាក់អ្វីទេ ប៉ុន្តែគ្រូពេទ្យក៏គួរតែតាមដានរាល់ករណីទារកចេញលឿងទាំងអស់ដែរ។ ទារកខ្លះអាចនឹងមានការចេញលឿងធ្ងន់ធ្ងរ ដែលវាអាចនាំឲ្យក្មេងថ្លង់ម្តងម្កាលដែរ ហើយខូចខួរក្បាលថែមទៀតបើសិនជាព្យាបាលមិនទាន់។

អ្នកគួរតែនាំកូនទៅជួបពេទ្យបើសិនជា៖

  • កូនមិនស្រួលខ្លួន បៅមិនបាន និងមិនឡើងទម្ងន់គ្រប់គ្រាន់
  • លាមកកូនទៅជាស្លេក ឬទឹកនោមខាប់ពេក
  • កូនចេញលឿងនៅអាយុ ៤៨ម៉ោងក្រោយកើតរួច(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ការចេញលឿងទៅជាឃើញកាន់តែច្រើន និងច្បាស់ក្រោយពីកើតបានមួយសប្តាហ៍ហើយ
  • ការចេញលឿងមិនព្រមបាត់ទៅវិញនៅរយៈពេល ២សប្តាហ៍ក្រោយ៕