ជំងឺមហារីកក្រពេញប្រូស្តាតជាបញ្ហាសុខភាពទូទៅបំផុតមួយដែលងាយនឹងកើតមានចំពោះបុរស។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាអ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបានយ៉ាងងាយដោយគ្រាន់តែទទួលទានអាហារធម្មតាៗមួយចំនួន។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយអោយអ្នកចៀសផុតពីជំងឺមហារីកក្រពេញប្រូស្តាត ៖
១. ប៉េងប៉ោះ
នោះក៏ព្រោះតែប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ដែលជួយទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាតប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានទឹកផ្លែប៉េងបោះស្រស់ជាប្រចាំដើម្បីទទួលបានអត្ថប្រយោជន៍អស្ចារ្យ ក៏ដូចជាសារធាតុ
lycopene គ្រប់គ្រាន់។
២. ប្រូខូលី ឬផ្កាខាត់ណាខៀវ
មួយក្នុងចំណោមប្រភេទនៃអាហារដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត។ នោះក៏ព្រោះតែផ្កាខាត់ណាខៀវជាប្រភពដ៏ប្រសើរនៃសារធាតុ indoles និង
sulforaphane ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ ដើម្បីរក្សាសារធាតុប្រឆាំងជំងឺមហារីកនៃផ្កាខាត់ណាខៀវ កុំចម្អិនវាលើសពី ៥ នាទី។
៣. ស៊ុត
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន D ដែលចាំបាច់ក្នុងការរក្សាសុខភាពក្រពេញប្រូស្តាតចៀសផុតពីបញ្ហាគួរអោយព្រួយបារម្ភផ្សេងៗ រួមទាំងជំងឺមហារីក។
៤. តែបៃតង
ការទទួលទានតែបៃតងជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាក្រពេញប្រូស្តាតគួរអោយកត់
សម្គាល់។ នោះក៏ព្រោះតែតៃបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពាររាងកាយប្រឆាំងនឹងរ៉ាឌីកាល់សរីដែលបង្កបញ្ហារលាកក្រពេញប្រូស្តាត។
៥. ត្រីសម្បូរខ្លាញ់
រួមមានត្រីសាលម៉ុន ត្រីសាឌីន ត្រី herring និងត្រី mackerel គឺសុទ្ធតែជាប្រភេទនៃត្រីដែលផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអូមេហ្គា ៦ ចាំបាច់ក្នុងការរក្សាសុខភាពក្រពេញប្រូស្តាតល្អប្រសើរទប់ស្កាត់ហានិភ័យនៃជំងឺមហារីក៕