Epilepsy Foundation of Eastern Pennsylvania និយាយថា នៅសហរដ្ឋអាមេរិក មានមនុស្សច្រើនជាង ៣លាននាក់ហើយដែលមានទម្រងនៃការឆ្គួតជ្រូកមួយចំនួនកើតឡើងក្នុងជីវិត។ ការប្រកាច់អាចកើតឡើងយូរបំផុតចាប់ពីច្រើនវិនាទីដល់ច្រើននាទី ហើយអាចបង្កជាការប្រកាច់ពេញលេញបាន។ មិនខ្វល់ថាមានមនុស្សប្រកាច់ដោយរបៀបណាទេ យកល្អអ្នកគួរតែប្រើវិធីសង្គ្រោះបឋមតាមលក្ខណៈដូចខាងក្រោមនេះ៖

  • ចូរមានភាពប្រុងប្រយ័ត្នចំពោះក្បាល និងដោះវ៉ែនតាចេញឲ្យអស់
  • ចូរបន្ធូរសម្លៀកបំពាក់ដែលតឹងៗចេញ
  • ចូរដាក់អ្នកជំងឺឲ្យគេងចំហៀង
  • ចូរមើលថាតើមានការប្រកាច់យូរប៉ុណ្ណា
  • កុំដាក់អ្វីចូលទៅក្នុងមាត់អ្នកជំងឺឲ្យសោះ
  • ចូររកមើលប័ណ្ឌសម្គាល់ខ្លួន
  • ចូរកុំព្យាយាមទប់ភាពប្រកាច់របស់អ្នកជំងឺឲ្យសោះ
  • ចូរជួយសម្រួលអ្នកជំងឺវិញនៅពេលគាត់ឈប់ប្រកាច់ហើយ។

ក្នុងករណីបើសិនជាការប្រកាច់យូរជាង ៥នាទី អ្នកគួរតែទាក់ទងទៅគ្រូពេទ្យដើម្បីសង្គ្រោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង