ភាពតានតឹង គេងមិនគ្រប់ ទទួលទានអាហារគ្មានសុខភាពល្អមិនត្រឹមតែជះឥទ្ធិពលចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យកើនទម្ងន់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ក្រៅពីធ្វើការលំហាត់ប្រាណហើយនោះ ការជ្រើសរើសអាហារត្រឹមត្រូវមកទទួលទានក៏ជួយអោយស្រកទម្ងន់
ផងដែរ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារដែលជួយដុតបំផ្លាញជាតិខ្លាញ់បានឆាប់រហ័ស ៖
១. ខ្ញី
ជាភ្នាក់ងារ thermogenic ដែលមានប្រសិទ្ធិភាពបង្កើនការរំលាយអាហារនិងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ដូច្នេះប្រសិនបើអ្នកចង់ស្រកខ្លាញ់ក្បាលពោះបានឆាប់កុំភ្លេចបន្ថែមខ្ញី ឬតែខ្ញីក្នុងរបបអាហារប្រចាំថ្ងៃ។
២. ស៊ុត
មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់គុណភាពខ្ពស់និងសារធាតុចិញ្ចឹមប្រូតេអ៊ីនដែលជួយអោយអ្នកស្រកទម្ងន់បានឆាប់តាមរយៈការកាត់បន្ថយចំណង់អាហារ។
៣. គ្រាប់ជី
គ្រាប់ជីជាប្រភពដ៏ប្រសើរនៃជាតិសសៃ អាស៊ីតខ្លាញ់អូមេហ្គា ៣ និងអាស៊ីត alpha-linoleic ដែលមានប្រយោជន៍ជួយឱ្យស្រកទម្ងន់បានឆាប់រហ័ស។
៤. សាច់មាន់
ប្រូតេអ៊ីនដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងការដុតបំផ្លាញជាតិខ្លាញ់ដោយជួយបង្កើតសាច់ដុំគ្មានខ្លាញ់ ហើយសាច់មាន់ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺការទទួលទានសាច់មាន់អាចជួយអោយអ្នកមានអារម្មណ៍ឆាប់ឆ្អែតសូម្បីក្នុងបរិមាណត្រឹមតែបន្តិច។
៥. យ៉ាអួរ
អាហារមួយប្រភេទទៀតដែលអាចជួយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងប្រសើរនោះ គឺយ៉ាអួរ។ សារធាតុប្រូបាយអូទិកដែលមានផ្ទុកក្នុងយ៉ាអួរជួយរក្សាសុខភាពពោះវៀនសំខាន់ចំពោះសុខភាពរាងកាយទាំងមូល។ ការរក្សាបាននូវសុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរជួយទប់ស្កាត់អ្នកពីការទទួលទានច្រើនលើស។
៦. ចេក
ចេកក៏ជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរដោយវាមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសារធាតុចិញ្ចឹមសំខាន់ៗខ្ពស់។ លើសពីនេះទៅទៀតផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិ
សសៃដែលជួយកម្រិតល្បឿនត្រឹមត្រូវនៃការរំលាយអាហារ។ ការទទួលទានចេកត្រឹមតែមួយផ្លែនឹងធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរនិងថែមទាំងអាចជួយទប់ស្កាត់ដោះស្រាយបញ្ហាទល់លាមកទៀតផង៕