ប្រសិនជាអ្នកមិនចង់ឲ្យថ្ងាសអ្នកឆាប់កើតមានស្នាមជ្រួញ អ្នកគួរតែអានអត្ថបទនេះ ដើម្បីស្វែងយល់ពីមូលហេតុដែលធ្វើឲ្យថ្ងាសអ្នកកើតមានស្នាមជ្រួញ ទើបអ្នកអាចការពារបានទាន់ពេល។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលរាងកាយអ្នកបាត់បង់ជាតិទឹកយូរ នោះវានឹងប៉ះពាល់ដល់ស្បែកអ្នកជាខ្លាំង ដោយធ្វើឲ្យស្បែកអ្នកមិនតឹងដូចមុនទេ។ ជាហេតុដែលធ្វើឲ្យកើតមានស្នាមជ្រួញលើថ្ងាសមុនគេ។ ដូចនេះ អ្នកគួរតែញ៉ាំទឹកឲ្យបានគ្រប់ជារៀងរាល់ថ្ងៃ ទោះបីជាអ្នករវល់គ្មានពេលយ៉ាងណាក៏ដោយ ព្រោះបើអ្នកធ្វេសប្រហែស នោះមុខអ្នកនឹងចប់។
  2. នៅពេលដែលរាងកាយអ្នកខ្វះសារធាតុចិញ្ចឹម នោះវានឹងអាចធ្វើឲ្យស្បែកអ្នកមានលក្ខណៈមិនតឹងណែន ស្ងួត របកស្បែក គ្រើម និងងាយកើតមានស្នាមជ្រួញលើថ្ងាសណាស់។ ដូចនេះ អ្នកគួរតែបរិភោគអាហារគ្រប់ប្រភេទ ជាពិសេស បន្លែ និងផ្លែឈើតែម្តង ទើបអាចផ្តល់សារធាតុចិញ្ចឹមដល់រាងកាយបានគ្រប់។ ដូចនេះ ស្បែកអ្នកនឹងអាចស្អាតជាមិនខានឡើយ ដោយមិនងាយខូចនោះទេ។
  3. នៅពេលដែលអ្នកចូលចិត្តជ្រួញថ្ងាស ឬយកដៃទៅទាញស្បែកត្រង់ថ្ងាសនោះ វានឹងធ្វើឲ្យស្នាមជ្រួញកើតឡើងកាន់តែច្រើនលើថ្ងាសនោះ។ ដូចនេះ អ្នកមិនគួរតែងតែធ្វើមុខស្អុយ ឬយកដៃលេងថ្ងាសនោះទេ ទើបអាចធ្វើឲ្យអ្នកអាចចៀសពីស្នាមជ្រួញលើថ្ងាសបាន។ អ្នកអាចចៀសពីទម្លាប់ទាំង៣ខាងលើនេះ ដើម្បីធ្វើឲ្យស្បែកត្រង់ថ្ងាសអ្នកមិនងាយជ្រួញបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
Loading...