ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យអ្នកក្មេងជាងវ័យចំនួន២០ឆ្នាំ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែពាក់វែនតាការពារកម្តៅ ព្រោះនៅពេលដែលត្រូវពន្លឺព្រះអាទិត្យ មិនត្រឹមតែអាចធ្វើឲ្យភ្នែកអ្នកខូចទេ ថែមទាំងអាចធ្វើឲ្យស្បែកនៅជុំវិញភ្នែកអ្នកឆាប់ជ្រួញទៀតផង។
  2. អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃចំនួន៣០នាទី មុនចេញទៅក្រៅ ទើបអាចការពារស្បែកអ្នកមិនឲ្យខ្លោច ឬខូចក្រោយពេលដែលត្រូវកម្តៅថ្ងៃរួច។
  3. ប្រសិនជាអ្នកមានទម្លាប់ជក់បារី អ្នកគួរតែកែទម្លាប់នេះចោល ដោយមិនគួរប៉ះពាល់បារីទេ បើអ្នកចង់រក្សាស្បែកឲ្យនៅក្មេងជាងវ័យ។ ជាពិសេស អ្នកក៏គួរតែដើរចេញពីកន្លែងដែលមានអ្នកជក់បារីដែរ ព្រោះស្បែកអ្នកអាចខូចបាននៅពេលដែលអ្នកនៅយូរ។
  4. អ្នកគួរតែគេងផ្ងារ ដោយមិនគួរគេងចំហៀងនោះទេ ហើយក៏មិនគួរគេងផ្កាប់ចុះក្រោមដែរ ព្រោះបើអ្នកគេងដោយប្រើទម្លាប់ទាំងឡាយនេះ អាចធ្វើឲ្យមុខអ្នកគ្មានលំនឹង ដោយងាយកើតមានស្នាមជ្រួញខ្លាំងណាស់។ ដូចនេះ មានតែការគេងផ្ងារទេ ដែលអាចជួយការពារស្បែកអ្នកបានល្អ។
  5. អ្នកគួរតែប្រើគ្រឿងសម្អាងដែលសម្បូរជាតិទឹក ដើម្បីលាបមុខអ្នកក្រោយពេលដែលសម្អាតរួច ទើបអាចការពារស្បែកអ្នកពីស្នាមជ្រួញ ថែមទាំងមិនងាយធ្វើឲ្យស្បែកអ្នកមានលក្ខណៈស្រអាប់នោះទេ។
  6. អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ព្រោះការហាត់ប្រាណនេះ អាចធ្វើឲ្យស្បែកអ្នកស្អាតខ្លាំងណាស់។
  7. អ្នកគួរតែរៀបចំរបបអាហារអ្នកឲ្យបានល្អ ដោយញ៉ាំទឹកឲ្យបានច្រើន ពិសារបន្លែ និងផ្លែឈើ និងសាច់ត្រីឲ្យបានច្រើន ទើបអាចធ្វើឲ្យស្បែកអ្នកក្មេងជាងវ័យបាន។
  8. អាហារដែលមានសារធាតុស្ករខ្ពស់ ក៏មិនគួរបរិភោគច្រើនដែរ ទើបមិនធ្វើឲ្យស្បែកអ្នកឆាប់ខូចដោយសារតែអាហារមួយប្រភេទនេះ។
  9. អ្នកគួរតែធ្វើយ៉ាងណាឲ្យសម្ពាធការងារឃ្លាតឲ្យឆ្ងាយពីអ្នក ព្រោះសម្ពាធទាំងនេះ នឹងធ្វើឲ្យមុខអ្នកឆាប់ជ្រួញខ្លាំងណាស់។ ដូចនេះ មានតែរក្សាភាពសប្បាយរីករាយទេ ទើបអាចធ្វើឲ្យសម្រស់អ្នកមិនធ្លាក់ចុះខ្លាំង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)