មុននឹងខ្ញុំនិយាយដល់ប្រធានបទនេះ តើមានមិត្តអ្នកអានយើងណាខ្លះដែលធ្លាប់ស្ថិតក្នុងករណីដូចចំណងជើងខាងលើនេះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មែនហើយ អ្នកអាចមិនអាចបន្ទោបង់ក្នុងបន្ទប់ទឹកជាទៀងទាត់នៅពេលព្រឹកបានទេដោយសារតែ វាត្រូវការពេលយូរ ហើយអាចនឹងទៅធ្វើការយឺតទៀតផង។ ប៉ុន្តែលទ្ធផលដែលនាំឲ្យផ្អាកការបន្ទោបង់បែបនេះអាចផ្តល់នូវជីវិតពោរពេញដោយភាពគ្មានផាសុកភាពពេញមួយថ្ងៃបាន។ ប៉ុន្តែតើអ្នកមានដឹងទេថា បើសិនជាអ្នកមិនបានបន្ទោបង់ទៀងពេល វាអាចនឹងមានគ្រោះថ្នាក់ដល់សុខភាពបាន។
កាលណាអ្នកស្តុកទុកលាមកក្នុងពោះវៀនកាន់តែយូរ វានឹងកាន់តែរឹងហើយក៏កាន់តែពិបាកបញ្ចេញចោលដែរ។ ដូច្នេះអ្នកងាយនឹងមានបញ្ហាទល់លាមកណាស់បើសិនជាអ្នកមានអារម្មណ៍ថាចង់បញ្ចេញវាម្តងៗនោះ។ ក្រៅពីនេះ អ្នកអាចនឹងមានអាការៈទល់លាមកបានស្របពេលដែលលាមកនោះបង្កជាការហូរឈាមដែរ។ រយៈពេលបែបនេះយូរៗទៅ អ្នកអាចនឹងកើតជាជំងឺឬសដូងបាត ឬរហែកក្រសាលគូថ ដែលត្រូវការវះកាត់ដើម្បីព្យាបាលទៀងផង។ ដូច្នេះបើសិនជាអ្នកចង់ចៀសវាងរឿងទាំងនេះ ចូរកុំទប់ការបន្ទោបង់អី។
ក្នុងមួយថ្ងៃតើអ្នកគួរតែទប់ការបន្ទោបង់ប៉ុន្មានដងទៅ?
បើសិនជាអ្នកកំពុងតែឆ្ងល់ថា តើគួរទប់ការបន្ទោបង់ប៉ុន្មានដងក្នុងមួយថ្ងៃនោះ ចូរចាំថា រឿងនេះអាស្រ័យទៅតាមអ្វីដែលអ្នកបានញ៉ាំ និងធាតុផ្សំរបស់អាហារទាំងនោះដែរ។ យ៉ាងណាមិញ ការទប់លាមកត្រឹមតែ ២ ទៅ៣ដងក្នុងមួយថ្ងៃគឺជារឿងធម្មតាទេ ហើយក៏មិនមានអ្វីប៉ះពាល់ដល់សុខភាពដែរ។
គន្លឹះក្នុងការបង្ការ
ការញ៉ាំអាហារសម្បូរជាតិសរសៃសម្រាប់អាហារពេលយប់ និងពោរពេញដោយគ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើអាចជួយពង្រឹងដល់សុខភាពផ្លូវរំលាយអាហារ និងជំនួយដល់ការធ្វើចលនារបស់ពោះវៀនកាន់តែល្អនៅពេលព្រឹក ដូច្នេះ អ្នកអាចភ្ញាក់ពីគេងដោយសារតែការដេញរបស់លាមកនៅព្រឹកឡើងបានហើយ។ ក្រៅពីនេះ ចូរចៀសវាងការញ៉ាំគ្រឿងស្រវឹង ជក់បារី និងជាតិកាហ្វេអ៊ីនច្រើនពេក។ ការហាត់ប្រាណនៅពេលព្រឹកក៏ជួយជំរុញដល់ការបន្ទោបង់ដែរ ដូច្នេះ អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងមានផាសុកភាពពេញមួយថ្ងៃជាមិនខាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរចាំថាជានិច្ចថា ការដែលលាមកដេញឲ្យចូលបង្គន់ដើម្បីបន្ទោបង់នៅកន្លែងធ្វើការ ក៏ដូចគ្នានឹងការបន្ទោបង់នៅផ្ទះដែរ ដូច្នេះមិនបាច់មានអារម្មណ៍អៀនខ្មាស់អ្វីឡើយ៕