ការកោរោមនៅតំបន់ថ្ងាសក្រោមមានប្រភពដើមចេញពីអេហ្ស៊ីប និងក្រិចបូរាណមកម្លេះ ក្នុងបំណងថែរក្សាអនាម័យ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងនេះក្តី ការសិក្សា និងស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា ការកោរោមនៅថ្ងាសក្រោមមិនមែនជារឿងល្អចំពោះសុខភាពឡើយ ដោយផ្អែកទៅលើហេតុផលដូចខាងក្រោមនេះ៖ 

រោមថ្ងាសក្រោមជួយការពារសុខភាព

រោមនេះជួយការពារកំទិចកំទីពីខាងក្រៅដូចជាធូលីដី និងបាក់តេរីចូលក្នុងរាងកាយ។ នៅពេលអ្នកកោរោមនេះ អ្នកនឹងងាយឆ្លងរោគបំផុត ជាពិសេសជំងឺកាមរោគតែម្តង។ 

កោរោមថ្ងាសក្រោមប្រឈមខ្ពស់នឹងឬសនៅប្រដាប់ភេទ

ឬសនៅប្រដាប់ភេទប្រហែលជាកើតឡើងជាដុំពកគ្រាប់ៗ សំប៉ែតៗ ឬមានពណ៌ស្បែកសៗ។ ពេលខ្លះវាមិនអាចមើលឃើញនឹងភ្នែកផង។ នៅពេលអ្នកកោរោមនៅថ្ងាសក្រោម អ្នកអាចប្រឈមនឹងជំងឺនេះ។ រោមនៅថ្ងាសក្រោមប្រហែលជាមិនអាចបង្ការជំងឺនេះបានមួយរយភាគរយទេ ប៉ុន្តែវាអាចកាត់បន្ថយការប៉ះពាល់ស្បែកអ្នក និងស្បែករបស់អ្នកដែលមានជំងឺនេះបាន។ 

កោរោមថ្ងាសក្រោមប្រហែលជាបង្កបញ្ហាច្រើនដល់ស្បែក

នៅពេលអ្នកកោរោមនៅថ្ងាសក្រោម វាប្រហែលជាធ្វើឲ្យរលាកដល់ស្បែកនៅតំបន់នោះបាន។ នេះដោយសារតែអ្នកបានធ្វើឲ្យរហែកស្បែកហើយវាបង្កទៅជាពងបែក ឬខ្ទុះតែម្តង។ ដោយសារតែកន្លែងមួយនេះជាកន្លែងមានសំណើម ហើយបូករួមនឹងការរលាកទៀតនោះ វាពិតជាងាយទាក់ទាញបាក់តេរីបង្កជំងឺខ្លាំងណាស់។ 

រោមនៅថ្ងាសក្រោមជាអ្នកគ្រប់គ្រងសីតុណ្ហភាពរាងកាយ

គ្រប់គលរោមទាំងអស់នៃស្បែកសុទ្ធតែមានក្រពេញសេបូមដែលវានឹងបញ្ចេញទៅលើរោមនីមួយៗដើម្បីផ្តល់សំណើមដល់ស្បែក ហើយក៏ជួយផ្តល់ភាពត្រជាក់ដល់ស្បែកដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះវាពិតជាសំខាន់ណាស់ក្នុងការសម្របសម្រួលដល់សីតុណ្ហភាពរាងកាយ។

ការកោរោមនៅថ្ងាសក្រោមអាចធ្វើឲ្យអ្នកងាយនឹងឆ្លងរោគបង្កឡើងដោយវីរុស

ការកោរោមនៅថ្ងាសក្រោមអាចធ្វើឲ្យអ្នកងាយនឹងឆ្លងជំងឺ Molluscum Contagiosum ដែលជាវីរុសម៉្យាងងាយនឹងឆ្លងបំផុតតាមរយៈការអេសលើស្បែកដែលកោរោមរួច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង