ការពុកធ្មេញគឺជាការខូចខាតជាប់រហូតនៅក្នុងធ្មេញ។ វាអាចបង្កឡើងដោយមូលហេតុច្រើនណាស់ ចាប់ពី បាក់តេរី រហូតដល់ភេសជ្ជៈមានជាតិផ្អែមច្រើន និងការកង្វះការថែទាំសុខភាពមាត់ធ្មេញ។ អាការៈនៃការពុកធ្មេញក៏មានការប្រែប្រួលច្រើនដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្វីដែលផ្តើមដំបូងនោះគឺថា អ្នកដែលមានបញ្ហាពុកធ្មេញប្រហែលជាមិនមានអាការៈអ្វីទាំងអស់។ ប៉ុន្តែនៅពេលកន្លែងដែលពុកនោះកាន់តែធំទៅៗ អាការៈព្រមានជាច្រើនដូចជា ការឈឺចាប់ និងស្រៀវធ្មេញប្រហែលជារឿងដែលកើតឡើងជាមួយគ្នាមិនខាន។
យោងទៅតាម Mayo Clinic បានឲ្យដឹងថា បើសិនជាការពុកធ្មេញមិនបានព្យាបាលទេ វាអាចនឹងស៊ីកាន់តែខ្លាំង និងប៉ះពាល់ដល់ស្រទាបធ្មេញកាន់តែជ្រៅថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ករណីបែបនេះអាចនឹងធ្វើឲ្យឈឺចាប់កាន់តែខ្លាំង ការបង្ករោគ និងខូចធ្មេញទាំងមូលតែម្តង។
ការជួបពេទ្យធ្មេញទៀងទាត់ និងសម្អាតធ្មេញបានល្អ សុទ្ធតែជាទម្លាប់ដែលល្អបំផុតក្នុងការបង្ការបញ្ហាពុកធ្មេញដែលអ្នកអាចធ្វើបាន៕