ការរបកស្បែកនៅប្រអប់ដៃច្រើនតែកើតឡើងជាញឹកញាប់តាមរយៈការប៉ះពាល់នឹងសារធាតុជាច្រើនក្នុងមជ្ឈដ្ឋានរស់នៅ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏អាចជាសញ្ញាមួយដែលបញ្ជាក់ថា មានជំងឺណាមួយក្នុងខ្លួនផងដែរ។ ជាធម្មតា ការប៉ះពាល់នឹងសារធាតុអ្វីមួយច្រើនអាចធ្វើឲ្យរបកស្បែកនៅប្រអប់ដៃ ហើយវាអាចជា៖
- ពន្លឺព្រះអាទិត្យ៖ រឿងនេះច្រើនតែកើតឡើងនៅខ្នងប្រអប់ដៃ ដែលបណ្តាលឲ្យក្រហម និងឈឺចាប់ខ្លាំង ឬក្តៅ។ នៅពេលស្រទាប់ស្បែកដែលប៉ះពាល់នេះខូចខាង វានឹងបង្កជាការរបកស្បែកតែម្តង។
- អាកាសធាតុ៖ ភាពក្តៅ ខ្យល់ច្រើនិង ឬសីតុណ្ហភាពខ្លាំង ឬខ្ពស់សុទ្ធតែអាចប៉ះពាល់ដល់ស្បែកប្រអប់ដៃទាំងអស់។ ខ្យល់អាកាសក្តៅអាចធ្វើឲ្យស្បែកទៅជាស្ងួត ប្រេះ និងរបកបាន។
- សារធាតុគីមី៖ សារធាតុគីមីជាច្រើនដូចជា សាប៊ូដុំដុសខ្លួន សាប៊ូកក់សក់ និងផ្តល់សំណើម អាចធ្វើឲ្យរលាកស្បែកនៅប្រអប់ដៃបាន។ ក្រោយមក វានឹងបង្កជាផលវិបាកជាការរបកស្បែកទៀត។
- លាងសម្អាតដៃច្រើនជ្រុល៖ ការលាងសម្អាតដៃគឺជាទម្លាប់ដ៏ល្អ ប៉ុន្តែបើសិនជាលាងសម្អាតច្រើនជ្រុលអាចបង្កជាការរលាក និងរបកស្បែកបាន។
យ៉ាងណាមិញ ការរបកស្បែកនៅប្រអប់ដៃក៏អាចជាអាការៈមួយនៃជំងឺណាមួយក្នុងខ្លួនដែរដូចជា៖
- ប្រតិកម្មអាឡែហ្ស៊ី
- ជំងឺ Exfoliative Keratolysis៖ ដែលយើងអាចសម្គាល់ដឹងជា ការរបកស្បែកលើបាតដៃ និងពេលខ្លះកើតឡើងនៅបាតជើងទៀតផង។
- ជំងឺស្រែង
បើសិនជាការរបកស្បែកនៅប្រអប់ដៃបង្កឡើងដោយបញ្ហាក្នុងមជ្ឈដ្ឋានរស់នៅដែលអាចគ្រប់គ្រងបានដូចជា ពន្លឺព្រះអាទិត្យ ឬការលាងសម្អាតដៃច្រើនជ្រុល អ្នកអាចថែរក្សាប្រអប់ដៃដោយខ្លួនឯងបានតាមរយៈ៖
- ប្រើក្រែមផ្តល់សំណើម
- ផ្លាស់ប្តូរការរស់នៅ
- ចៀសវាងសារធាតុរលាក
បើសិនជាអ្នកមិនប្រាកដទៅលើមូលហេតុនាំឲ្យរបកស្បែកទេ ឬស្ថានភាពកាន់តែធ្ងន់ធ្ងរ ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យ ឬអ្នកជំនាញរោគសើស្បែកមុនពេលសាកល្បងវិធីព្យាបាលដោយខ្លួនឯង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកក៏គួរតែទៅជួបពេទ្យដែរបើសិនជាមានអាការៈនៃការបង្ករោគដូចជា៖
- ក្តៅខ្លួន
- ក្រហមស្បែក
- ឈឺចាប់កាន់តែខ្លាំង
- មានចេញខ្ទុះ៕