យើងដឹងស្រាប់ហើយថា អាហារកៃឆ្នៃមិនមែនជាអាហារល្អសម្រាប់សុខភាពឡើយ។ តើអ្នកមានដឹងទេថា វាមិនល្អវីខ្លះទេ? យ៉ាងណាមិញ ការញ៉ាំអាហារកៃឆ្នៃវានឹងមិនអាចជួយឲ្យអ្នករក្សារាងបានស្លីមឡើយ ដោយសារតែវាជាហេតុផលមួយនាំឲ្យឡើងទម្ងន់ខ្លាំងៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំពោះហេតុផលដែលនាំឲ្យអ្នកញ៉ាំអាហារកៃឆ្នៃឡើងទម្ងន់ខ្លាំងនោះមានដូចជា៖

ផ្ទុកកាឡូរីច្រើន

ពិតណាស់ ការឡើងទម្ងន់គឺជារឿងដែលចៀសមិនផុតបើសិនជាអ្នកចេះតែញ៉ាំអាហារមិនឈប់ ឬញ៉ាំអាហារលើសតម្រូវការ។ អាហារកៃឆ្នៃគឺជាមេបញ្ហាមួយដែលផ្ទុកទៅដោយកាឡូរីច្រើនៗ និងគ្មាអ្វីផ្សេងពីហ្នឹងឡើយ ហើយភាគច្រើនគឺជាជីវជាតិដែលអ្នកត្រូវការតែម្តង។ តែបើអ្នកញ៉ាំអាហារច្រើនៗបែបនេះ ហើយរស់នៅបែបស៊ីដេកៗទៀត ការធាត់នឹងកើតមានជាមិនខាន។ 

សម្បូរជាតិស្ករ

ការរស់នៅឆ្ងាយពីអាហារកៃឆ្នៃគឺជារឿងដែលងាយស្រួលនិយាយជាធ្វើ។ តាមពិតនោះគឺថា មនុស្សយើងបានញ៉ាំជាតិផ្អែមច្រើនណាស់ពីក្នុងអាហារកៃឆ្នៃដោយសារតែវាមានសារធាតុញៀនខ្ពស់។ ដូច្នេះកាលណា អ្នកញ៉ាំអាហារដែលមានជាតិផ្អែមកាន់តែច្រើន កុំភ្ញាក់ផ្អើលអីដែលចង្កេះចេះតែធំទៅៗដែរនោះ។ 

មិនពិបាកក្នុងការញ៉ាំ

ហេតុផលមួយទៀតដែលការញ៉ាំច្រើនៗជ្រុលចំពោះអាហារកៃឆ្នៃ គឺដោយសារតែវាមានភាពងាយស្រួលក្នុងការទទួលទាន។ ជាធម្មតា អ្នកមិនចាំបាច់ចិត ឬលៀងសម្បកអ្វីទេ គឺញ៉ាំបានស្រួលៗតែម្តង។ 

កង្វះជាតិសរសៃ

គ្រប់គ្នាដឹងហើយថា អាហារសម្បូរជាតិសរសៃគឺល្អណាស់សម្រាប់ការទប់ស្កាត់បញ្ហាទល់លាមក។ តើអ្នកមានដឹងទេថា អាហារជាតិសរសៃក៏ជាការណែនាំសម្រាប់មនុស្សចង់បានរាងស្គមដែរ។ ជាតិសរសៃនឹងអាចទប់ស្កាត់ការញ៉ាំអាហារច្រើនៗជ្រុលបាន។ ប៉ុន្តែអាហារកង្វះជាតិសរសៃរបស់អាហារកៃឆ្នៃ អាចនឹងធ្វើឲ្យអ្នកញ៉ាំច្រើនៗរហូតដល់ជ្រុលបាន។ 

មានជាតិសូដ្យូមខ្ពស់

មែនហើយ ជាតិសូដ្យូម ឬប្រៃត្រូវបានគេរកឃើញយ៉ាងច្រើនក្នុងអាហារកៃឆ្នៃ ហើយក៏ជាដើមហេតុនាំឲ្យមនុស្សធាត់ផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ ការញ៉ាំអាហារកៃឆ្នៃមានជាតិសូដ្យូមខ្ពស់ អាចនឹងមិនល្អចំពោះសុខភាពច្រើនណាស់ ជាពិសេសធ្វើឲ្យលើសសម្ពាធឈាមដែលប្រឈមខ្ពស់នឹងជំងឺបេះដូងថែមទៀត។ 

បង្កអតុល្យភាពអ័រម៉ូន

ហេតុផលមួយដែលអាហារកៃឆ្នៃជាមេបញ្ហាខ្លាំងបំផុតនោះគឺថា វាធ្វើឲ្យមានវិបត្តអ័រម៉ូនក្នុងខ្លួនមនុស្សយើង។ អាការៈអតុល្យភាពអ័រម៉ូនដែលកើតឡើងច្រើនបំផុតនោះគឺការធាត់ឡើងទម្ងន់ដោយមិនដឹងខ្លួនតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង