មនុស្សយើងភាគច្រើនតែងមានទម្លាប់ញ៉ាំទឹកច្រើនៗក្រោយបាយរួច ឬអួលបាយ ឬពេលហាត់ប្រាណ ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះគឺថា អ្នកក៏អាចចាប់ផ្តើមទម្លាប់ដ៏ល្អមួយក្នុងការញ៉ាំទឹកដែរ ជាពិសេសការញ៉ាំទឹកក្នុងពេលវេលាដែលត្រឹមត្រូវប្រចាំថ្ងៃតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)កាលណាអ្នកអាចអនុវត្តទម្លាប់នេះបាន អ្នកនឹងអាចទទួលបានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ និងមានសុខភាពល្អទៀត។ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីពេលវេលាដ៏ល្អបំផុតដែលអ្នកគួរតែញ៉ាំទឹក៖

ចូរញ៉ាំទឹកពីរកែវនៅពេលព្រឹក

រឿងដែលអ្នកត្រូវធ្វើដំបូងគេពេលភ្ញាក់ពីគេងគឺញ៉ាំទឹកឲ្យបានពីរកែវ។ ជាតិទឹកនេះនឹងជួយភ្ញោចដល់សរីរាង្គក្នុងពោះ និងដាក់រាងកាយឲ្យត្រៀមខ្លួនសម្រាប់អាហារពេលព្រឹក។ ចូរញ៉ាំទឹកទាំងពោះទរទេទើបជារឿងល្អ។ 

ចូរញ៉ាំទឹក ៣០នាទីមុនពេលបាយ

ការញ៉ាំទឹកបែបនេះមុនពេលអាហារថ្ងៃ ឬពេលយប់តែងតែជារឿងល្អ ដោយសារតែវានឹងជួយឲ្យក្រពះឆ្អែតមុន។ ជាមួយគ្នានេះដែរ មិនត្រូវភ្លេចញ៉ាំទឹកខណៈពេលញ៉ាំអាហារឡើយ ព្រោះវានឹងជួយបន្ថយការញ៉ាំអាហារច្រើនៗជ្រុលបាន។ 

ចូរញ៉ាំទឹកមួយកែវមុនពេលងូតទឹក

អ្នកគួរតែញ៉ាំទឹកមួយកែវមុនពេលងូតទឹកដើម្បីជួយរក្សាសម្ពាធឈាមកុំឲ្យឡើងខ្ពស់ ជាពិសេសពេលសីតុណ្ហភាពរាងកាយចុះក្តៅបន្តិច។ នៅពេលអ្នកងូតទឹកត្រជាក់ ឬទឹកក្តៅ សម្ពាធឈាមនឹងមិនអាចឡើងខ្ពស់ឡើយបើសិនជាអ្នកសម្រួលសីតុណ្ហភាពរាងកាយរួចជាមួយនឹងការញ៉ាំទឹកមួយកែវហើយ។ 

ញ៉ាំទឹកខណៈពេលកំពុងតែរងចាំអាហារបន្ទាប់

ចាប់តាំងពីវាត្រូវការពេល ៤ ទៅ ៧ម៉ោងនៅចន្លោះអាហារថ្ងៃត្រង់ និងអាហារពេលយប់ អ្នកគួរតែប្រាកដថា អ្នកបានញ៉ាំទឹកនៅចន្លោះពេលនេះដែរ។ ចូរស្តាប់រាងកាយខ្លួនឯងផងថា ពេលណាដែលអ្នកត្រូវស្រេកទឹក ហើយញ៉ាំទឹកភ្លាមដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន និងផ្តល់ថាមពល។ 

ចូរញ៉ាំទឹកមុនពេលអាហារពេលយប់

អ្នកគួរតែញ៉ាំទឹកនូវកែវទី ៨ហើយ ហើយគួរតែអបអរសារទដល់ខ្លួនឯងផង ថាអ្នកអាចគ្រប់គ្រងការញ៉ាំទឹកបានត្រឹមត្រូវហើយ។ ជាថ្មីម្តងទៀត ចូរញ៉ាំទឹក ៣០នាទីមុន អាហារពេលយប់ និងខណៈពេលដែលអ្នកកំពុងតែញ៉ាំអាហារផងដើម្បីជាជំនួយដល់ការរំលាយអាហារ។ 

ញ៉ាំទឹកមុនពេលគេង

អ្នកគួរតែញ៉ាំទឹកមួយកែវទៀតមុនពេលចូលគេង ព្រោះវានឹងជួយបង្ការការកើតជំងឺដាច់សរសៃឈាមខួរក្បាល ព្រមទាំងគាំងបេះដូងបាន។ 

សរុបសេចក្តីមក ដូចអ្នកដឹងហើយថា ពេលណាដែលជាពេលវេលាត្រឹមត្រូវដែលត្រូវញ៉ាំទឹក ព្រោះវាអាចជួយបង្ការបញ្ហាសុខភាពជាច្រើន ខណៈពេលជំរុញដល់ការរំលាយអាហារកាន់តែល្អ និងបង្កើនថាមពលក្នុងរាងកាយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរអនុវត្តធ្វើបែបនេះឲ្យវាក្លាយទៅជាទម្លាប់មួយទើបអ្នកនឹងមានសុខភាពល្អបានយូរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង