អ្នកប្រហែលជាធ្លាប់ដឹង ឬល្បីហើយនូវអ្វីដែលបានចែកចាយតាមបណ្តាញសង្គមថា ឲ្យប្រយ័ត្នចំពោះអាហារដែលត្រូវាបានចាក់បញ្ចូលឈាមរបស់អ្នកជំងឺមេរោគអេដស៍។ ប្រហែលជាអ្នកធ្លាប់ឃើញរូបផ្លែចេក ឬផ្លែប៉ោមដែលមានខ្នៅពណ៌ខ្មៅលើសម្បករបស់វា ហើយក៏ត្រូវបានសង្ស័យថាមានការចាក់បញ្ចូលឈាមមានផ្ទុកជំងឺអេដស៍ហើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះដើម្បីចង់ដឹងថា តើការញ៉ាំអាហារមានផ្ទុកមេរោគអេដស៍នេះគឺជាអ្វីដែលនាំឲ្យឆ្លងជំងឺអេដស៍ដែរឬអត់ ចូរតាមដានជាមួយខ្ញុំដូចខាងក្រោមនេះ៖
មុនពេលខ្ញុំឆ្លើយថា អ្នកអាចឆ្លងជំងឺអេដស៍តាមរយៈការញ៉ាំអាហារមានផ្ទុកមេរោគនេះដាក់ការចាក់បញ្ចូលឈាមអ្នកជំងឺ ខ្ញុំសូមបង្ហាញអំពីរបៀបដែលមនុស្សយើងឆ្លងជំងឺអេដស៍ជាមុនសិន។ អ្វីដែលអាចធ្វើឲ្យមនុស្សម្នាក់ឆ្លងជំងឺអេដស៍បានមានដូចជា៖
- ការរួមភេទតាមរន្ធគូថ ឬទ្វារមាសជាមួយអ្នកផ្ទុកជំងឺអេដស៍
- ការប្រើប្រាស់សឺរ៉ាងចាក់ថ្នាំ ឬម្ជុរចាក់ថ្នាំរួមគ្នាជាមួយអ្នកមានជំងឺអេដស៍
- កំពុងតែមុតម្ជុរដែលបានចាក់អ្នកផ្ទុកជំងឺអេដស៍រួចដោយចៃដន្យ
- ស្រ្តីមានផ្ទៃពោះ ឬកំពុងសម្រាលកូន
- ទទួលយកការចាក់បញ្ចូលឈាមមានមេរោគ និងផ្សាំសរីរាង្គមានមេរោគ ប៉ុន្តែវាជារឿងកម្រណាស់សម្រាប់ពេលបច្ចប្បន្ននេះ។
អ្នកជំនាញនិយាយថា វាក៏អាចឆ្លងមេរោគអេដស៍បានដែរ តាមរយៈអ្នកផ្ទុកជំងឺនេះខាំ ញ៉ាំអាហារដែលធ្លាប់ត្រូវបានអ្នកផ្ទុកជំងឺនេះទំពាររួច និងថើបមាត់អ្នកជំងឺនៅពេលមានដំបៅក្នុងមាត់ទាំងសងខាង ប៉ុន្តែវាគឺជារឿងដែលកម្រណាស់ដែលអាចកើតឡើង។
យោងទៅតាមអំណះអំណាង និងអ្វីដែលបានបង្ហាញខាងលើ វាដូចជាមិនបានរាប់បញ្ចូលនូវ ការញ៉ាំអាហារដែលត្រូវបានប៉ះពាល់ ឬចាក់បញ្ចូលឈាមអ្នកជំងឺអេដស៍គឺជារបៀបឆ្លងរបស់ជំអឺអេដស៍ឡើយ។ ដូច្នេះចម្លើយយ៉ាងខ្លីនោះគឺថា អ្នកនឹងមិនអាចឆ្លងមេរោគអេដស៍តាមរយៈការញ៉ាំអាហារដែលផ្ទុកដោយឈាមអ្នកមានជំងឺអេដស៍សោះឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដើម្បីសម្រួលចិត្តកាន់តែស្ងប់ទៀត ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែស្វែងយល់បន្ថែម៖
- មេរោគអេដស៍មិនអាចរស់នៅក្រៅខ្លួនមនុស្សបានយូរឡើយ ជាពិសេសក្នុងសាច់ផ្លែឈើតែម្តង
- វាពិតជាមិនអាចទៅរួចឡើយដែលថា មេរោគអេដស៍អាចមានជីវិតរស់នៅបាននៅពេលប៉ះនឹងទឹកក្រពះមនុស្ស
- មាត់របស់មនុស្សយើងមិនអាចផ្តល់មជ្ឈដ្ឋានល្អសម្រាប់មេរោគរស់នៅ និងឆ្លងចេញពីក្នុងមាត់ទៅក្នុងចរន្តឈាមបានឡើយ៕