ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា ការទទួលទានបន្លែផ្លែឈើ គឺដើរតួយ៉ាងសំខាន់សម្រាប់សុខភាពរាងកាយល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាអ្នកប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថា បន្លែផ្លែឈើក៏ជះឥទ្ធិពលលើស្បែកគួរអោយកត់សម្គាល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកគួរទទួលទាន ប្រសិនបើចង់បានស្បែកស្រស់ស្អាតមានសុខភាពល្អ ៖
១. ផ្លែប៉ោម
មានផ្ទុកសម្បូរទៅដោយកូឡាជែនដែលជួយបង្កើនភាពបត់បែននៃស្បែក និងទប់ស្កាត់ស្នាមជ្រីវជ្រួញបានយ៉ាងប្រសើរ។ ដូច្នេះប្រសិនបើអ្នកចង់បានស្បែកស្រស់ស្អាតក្មេងជាងវ័យ កុំភ្លេចទទួលទានផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃជាប្រចាំ។
២. ស្ត្របឺរី
ជាប្រភពដ៏ប្រសើរនៃអាស៊ីត malic ជួយអោយស្បែកសបែបធម្មជាតិ រួមទាំងវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនផ្សេងទៀតដែលចាំបាច់សម្រាប់សុខភាពស្បែកល្អប្រសើរក្មេងជាងវ័យភ្លឺរលោង។
៣. ឪឡឹក
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹកដែលជួយផ្ដល់ និងរក្សាជាតិសំណើមនៃស្បែក ខណៈដែលស្បែកស្ងួតងាយនឹងលេចចេញនូវស្នាមជ្រីវជ្រួញ។
៤. ផ្លែបឺរ
ដើម្បីរក្សាបាននូវស្បែកដែលមានសុខភាពល្អ ក្មេងជាងវ័យ និងស្រស់ស្អាត អ្នកគួរទទួលទានផ្លែបឺរជាប្រចាំនោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដ៏ល្អបំផុតមួយនៃជាតិខ្លាញ់សុខភាពល្អនិងវីតាមីន E។
៥. ផ្លែចេក
មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម វីតាមីន C និងវីតាមីន B6 ដែលចាំបាច់ក្នុងការរក្សាតុល្យភាពនៃជាតិសំណើមរបស់ស្បែក។ ក្នុងករណីខ្លះគឺស្បែកស្ងួតបណ្ដាលមកពីកង្វះនៃជាតិប៉ូតាស្យូម។ ដូច្នេះព្យាយាមរួមបញ្ចូលផ្លែចេកក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ អ្នកក៏អាចកិនសាច់ចេកអោយក្លាយជាម៉ដ្ឋខាប់រួចលាបវាលើមុខ ហើយទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាការស្រេច។
៦. ក្រូចឆ្មារ
មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយទប់ស្កាត់ដោះស្រាយបញ្ហាស្បែកជាច្រើន។ វីតាមីន
C គឺចាំបាច់ណាស់សម្រាប់ការសំយោគកូឡាជែនក្នុងស្បែក។ អ្នកអាចបន្ថែមទឹកក្រូចឆា្មរក្នុងទឹកក្ដៅឧណ្ហៗមួយកែវ រួចទទួលទានរាល់ព្រឹក។ ដើម្បីបង្កើនរសជាតិអ្នកក៏អាចបន្ថែមទឹកឃ្មុំចូលផងដែរ។
៧. ផ្លែម្នាស់
មានផ្ទុកអង់ស៊ីមម្យ៉ាងហៅថា bromelain ដែលប្រយុទ្ធប្រឆាំងទប់ស្កាត់ការរលាកនៃស្បែក រួមទាំងបញ្ហាហើម។
៨. ផ្លែស្វាយ
ជាប្រភពដ៏ប្រសើរនៃវីតាមីន A C E K និងជាតិរ៉ែសំខាន់ៗរួមទាំងប៉ូតាស្យូម ផូស្វ័រ ម៉ាញ៉េស្យូម និងកាល់ស្យូម។ វាក៏មានផ្ទុកសារធាតុ bio-flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយទប់ស្កាត់ការបំផ្លាញកោសិកាស្បែកពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។ ការទទួលទានស្វាយក៏ជួយពន្យាររោគសញ្ញានៃភាពចាស់តាមវ័យនៃស្បែកគួរអោយកត់សម្គាល់។
៩. ផ្លែល្ហុង
ជាប្រភពនៃវីតាមីន A និងអង់ស៊ីម papain ដែលជួយបំបែកប្រូតេអ៊ីនអសកម្ម និងកម្ចាត់កោសិកាស្បែកងាប់ៗចេញ។
១០. ទំពាំងបាយជូរក្រហម
ផ្លែឈើនេះមានផ្ទុកសារធាតុ Quercetin ដែលជួយកាត់បន្ថយការខូចខាត DNA ដែលបណ្ដាលមកពីកាំរស្មីព្រះអាទិត្យ។