មុខគឺជាកន្លែងដែលសំខាន់ណាស់សម្រាប់នារីគ្រប់រូប ព្រោះមានតែវាទេជាកន្លែងដែលអាចទាក់ទាញមនុស្សគ្រប់រូប ដូចនេះបើវាមានអាការៈមិនតឹងណែនល្អ គួរតែធ្វើដូចម្តេចទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលអ្នកលុបមុខ អ្នកត្រូវតែប្រើទឹកក្តៅអ៊ុនៗដើម្បីលាងជាមុនសិន ព្រោះទឹកក្តៅអ៊ុនៗអាចសម្អាតស្បែកអ្នកឲ្យស្អាតបាន បន្ទាប់មកទើបប្រើទឹកត្រជាក់ដើម្បីលាង ព្រោះវាអាចផ្ចិតរន្ធញើសអ្នកឲ្យតូចបាន។
  2. អ្នកអាចយកកន្សែងមួយដាក់ក្នុងទូរទឹកកកដើម្បីឲ្យវាត្រជាក់ បន្ទាប់មកក្រោយពេលដែលលាងមុខរួច អ្នកអាចប្រើវាមកស្អំលើមុខអ្នកបាន​ នោះវាមិនត្រឹមតែអាចធ្វើឲ្យស្បែកអ្នកតឹងល្អនោះទេ ថែមទាំងអាចផ្ចិតយរន្ធញើសអ្នកបានទៀតផង។
  3. អ្នកអាចយកពងមាន់ ប៉ុន្តែយកតែផ្នែកស លាយជាមួយទឹកឃ្មុំ ហើយវៃវាឲ្យសព្វចូលគ្នា បន្ទាប់មកយកត្រសក់ទៅជ្រលក់វា ហើយយកមកបិទលើមុខអ្នកចំនួន១០នាទី ទើបលាងចេញ នោះស្បែកអ្នកនឹងអាចតឹងណែនតាមអ្វីដែលអ្នកប្រាថ្នាហើយ។
  4. អ្នកអាចយកស្លឹកនៃតែបៃតងមកធ្វើឲ្យស្បែកអ្នកតឹងបាន ដោយអ្នកគ្រាន់តែយកវាដាក់ចូលទឹកលុបមុខរបស់អ្នករាល់ថ្ងៃ នោះវាមិនត្រឹមតែធ្វើឲ្យស្បែកទន់  ថែមទាំងអាចធ្វើឲ្យរន្ធញើសតូច ហើយស្បែកមិនងាយចាស់ឡើយ ប៉ុន្តែអ្នកដែលមានស្បែកប្រតិកម្ម មិនអាចប្រើវិធីនេះបានទេ។
  5. អ្នកអាចបរិភោគសរសៃគោ ស្បែកមាន់ និងស្បែកជ្រូកជាដើម ព្រោះវាសុទ្ធតែជាអាហារដែលអាចធ្វើឲ្យស្បែកអ្នកតឹងណែនល្អដូចគ្នា។
  6. បើអ្នកចង់ឲ្យស្បែកអ្នកតឹង អ្នកត្រូវតែរក្សាចិត្តឲ្យសប្បាយជានិច្ច មិនត្រូវតែងតែពិបាកចិត្ត ហើយគិតច្រើននោះទេ ព្រោះទង្វើទាំងនេះសុទ្ធតែប៉ះពាល់ដល់ស្បែកអ្នកខ្លាំងណាស់។
  7. អ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់ ហើយគ្រប់ម៉ោង ព្រោះការគេងនេះពិតជាសំខាន់សម្រាប់ស្បែកអ្នកណាស់ បើអ្នកគេងមិនគ្រប់ នោះវានឹងធ្វើឲ្យស្បែកអ្នកងាយចាស់ណាស់ នោះវានឹងងាយរលុងដូចគ្នា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)