Join with Health.com.kh on Telegram

តើការទល់លាមកគឺជារឿងធម្មតាឬទេ? តើកូនទល់លាមកយូរ វាអាចប៉ះពាល់ដល់សុខភាពកូនឬទេ? តាមពិតការទល់លាមកយូរ គឺប៉ះពាល់ដល់សុខភាពកូនខ្លាំងណាស់ ជាពិសេសនឹងធ្វើឲ្យកូនអ្នកលូតលាស់មិនបានល្អទៀតផង ដូចនេះតើគួរមើលតាមណាទើបដឹងថាកូនកំពុងទល់លាមក? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. កូននឹងមានអាការៈហើមពោះ ឬឈឺពោះជាដើម ហើយក្រោយពេលដែលអាចបត់ជើងបានបន្តិចរួច កូននឹងរាងធូរ ប៉ុន្តែមិនយូរប៉ុន្មាន វានឹងរើឡើងវិញ មិនបាត់ឡើយ។
  2. កូននឹងមិនសូវបរិភោគបាន ហើយមិនឡើងទម្ងន់ទេ ទោះបីជាឡើងក៏យឺតដែរ ព្រោះអាហារដែលមានក្នុងពោះគេមិនអាចរំលាយ ហើយបត់ជើងចេញមកអស់ឡើយ។
  3. រន្ធគូទរបស់កូននឹងឡើងក្រហម ដោយសារតែលាមករបស់កូនរឹង ហើយពិបានបត់ជើង ម្យ៉ាងទៀគេនឹងមានអាការៈឈឺរន្ធគូទដូចគ្នា។
  4. បើគេទល់លាមកក្នុងរយៈពេលយូរ កូននឹងមានអារម្មណ៍ឆាប់ខឹង ឆាប់រករឿង មួលម៉ៅជាដើម ហើយមិនសប្បាយចិត្តឡើយ ដោយសារតែគេពិបាកក្នុងខ្លួន។
  5. នៅពេលដែលលាមកកូនខ្មៅ ហើយរឹង ហើយកូនប្រឹងជុះចេញមកដោយបែកញើសពេញខ្លួន នោះអ្នកគួរតែប្រយ័ត្ន ព្រោះកូនកំពុងតែមានអាការៈទល់លាមកហើយ  ដូចនេះអ្នកត្រូវតែរកអាហារដែលជំនួយដល់អាការៈនេះ​ បើពុំដូច្នោះទេ កូននឹងមានបញ្ហាសុខភាពជាមិនខានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)