Join with Health.com.kh on Telegram

មនុស្សស្រីដែលចូលចិត្តខឹង គួរតែបញ្ឈប់ត្រឹមថ្ងៃនេះ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ស្នាមអ៊ុចខ្មៅនឹងកើតលើមុខអ្នកយ៉ាងឆាប់នៅពេលដែលអ្នកចូលចិត្តខឹងច្រើន ព្រោះជាតិពុលមិនអាចបញ្ចេញមកក្រៅ។
  2. កោសិការខួរក្បាលអ្នកនឹងងាយចាស់លឿន ព្រោះឈាមបុកចូលខួរក្បាលលឿនពេក ដោយធ្វើឲ្យសរសៃឈាមខួរក្បាលរងសម្ពាធជាខ្លាំង។
  3. ក្រោយពេលដែលអ្នកខឹង វានឹងធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការមិនល្អ។ ដូចនេះ អ្នកនឹងមិនសូវចង់ញ៉ាំអាហារផ្សេងៗឡើយ។
  4. វាក៏អាចប៉ះពាល់ដល់បេះដូងអ្នកដែរ ព្រោះឈាមបុកទៅខួរក្បាល និងមុខច្រើន ដោយគ្មានឈាមហូរមកបេះដូងដើម្បីផ្គត់ផ្គង់ទេ។ ជាពិសេស វាក៏អាចធ្វើឲ្យបេះដូងអ្នកលោតខុសចង្វាក់ផងដែរ។
  5. វានឹងធ្វើឲ្យប៉ះពាល់ដល់ថ្លើមរបស់អ្នក ហើយក៏អាចធ្វើឲ្យជាតិស្ករអ្នកឡើងខ្ពស់ដែរ។
  6. វានឹងធ្វើឲ្យសួតអ្នកខូចដូចគ្នា ក្រោយពេលដែលខឹងម្តងៗ។ ដូចនេះ នៅពេលដែលអ្នកខឹងច្រើន សួតនឹងកាន់តែប្រឈមមុខនឹងបញ្ហាខ្លាំង។
  7. វានឹងអាចបំផ្លាញប្រព័ន្ធការពាររាងកាយអ្នកមិនឲ្យដំណើរការល្អឡើយ។ ដូចនេះ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ បើអ្នកចង់ឲ្យសុខភាពល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)