តើអ្នកមានដឹងទេថា តើមេជីវិតឈ្មោលអាចរស់នៅក្នុងខ្លួនមនុស្សស្រីយូរប៉ុណ្ណាទៅក្រោយពីរួមភេទរួច? តើអ្នកមានដែលឆ្ងល់ថា អ្វីទៅជាមេជីវិតឈ្មោលដែលល្អឯកដែរទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មិនខ្វល់ថាអ្នកជាមនុស្សស្រីឬប្រុសទេ មេជីវិតឈ្មោលអាចនឹងក្លាយទៅជារឿងអស្ចារ្យខ្លាំងមែនទែន នៅពេលអ្នកដឹងកាន់តែស៊ីជម្រៅអំពីវា។ ខាងក្រោមនេះគឺជាអាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនអំពីមេជីវិតឈ្មោលដែលមិនមាននរណាធ្លាប់ដឹងទេ តែវាគឺជាការពិត។ 

មានចំនួនរាប់រយលានក្បាល

រាល់ការបាញ់ទឹកកាមម្តងៗ មានន័យថាអ្នកបានបញ្ចេញនូវមេជីវិតឈ្មោលប្រមាណ ២៨០លានក្បាលជាមធ្យម។

ចំនួនមេជីវិតឈ្មោលតិចមិនមែនតែងតែធ្វើឲ្យមានបញ្ហានៃការបន្តពូជឡើយ

បើសិនជាចំនួនមេជីវិតឈ្មោលអ្នកនៅចន្លោះពី ៤០ ទៅ ៣០០លានក្បាលក្នុងមួយមីលីលីត្រទឹកកាម នោះគឺជាកម្រិតមួយធម្មតាហើយ។ ប៉ុន្តែបើវាធ្លាក់ចុះក្រោម ១០លានក្បាលវិញ អ្នកប្រហែលជាត្រូវការទៅជួបអ្នកជំនាញដើម្បីព្យាបាលហើយ។ ចុះបើមេជីវិតឈ្មោលមានតែ ២០លានក្បាលវិញ តើវាមិនអីទេឬ? វាពិតជាមិនអីទេបើសិនជារូបរាង ឬរចនាសម្ព័ន្ធរបស់មេជីវិតឈ្មោល ព្រមទាំងការធ្វើចលនារបស់វានៅធម្មតាទេនោះ។ 

អាចធ្វើដំណើរដល់គោលដៅក្នុងរយៈពេលពី៥នាទីទៅមួយម៉ោង

ធម្មជាតិបានបង្កើតមេជីវិតឈ្មោលដើម្បីធ្វើការបន្តពូជ។ ដូច្នេះល្បែងមួយនេះតែងតែមានទីបញ្ចប់របស់វា មានន័យថា ការធ្វើដំណើររបស់មេជីវិតឈ្មោលក្នុងបំពង់ដៃស្បូនរបស់ស្រ្តី គឺតែងតែមានគោលដៅរបស់វា។ ហើយគោលដៅមួយនេះអាចនឹងសម្រេចបានពី ៥ ទៅ៦៨នាទីជាមធ្យមក្នុងការទៅជួបមេជីវិតញី។ 

មានមេជីវិតឈ្មោលមិនដល់១ភាគរយផងដែលធ្វើដំណើរទៅដល់គោលរបស់វា

ខណៈពេលដែលមេជីវិតឈ្មោលពេល ចេញប្រតិបត្តិការម្តងៗមានចំនួនរាប់រយលានក្បាលក៏ដោយ តែ វានឹងប្រឈមមុខនឹងប្រព័ន្ធការពាររបស់រាងកាយមនុស្សស្រី​។ ណាមួយមជ្ឈដ្ឋានទ្វារមាសរបស់ស្រ្តីក៏មានសារធាតុរំអិលដែលអាចសម្លាប់មេជីវិតឈ្មោលទាំងនោះកាន់តែច្រើនដែរ។ មួយវិញទៀត មានមេជីវិតឈ្មោលប្រហែល ៣៥ភាគរយដែលហូរចេញមកខាងក្រៅទ្វារមាសវិញ។ ដូច្នេះហើយ អ្នកស្រាវជ្រាវបានប៉ាន់ស្មានដឹងថា ប្រហែលមានមេជីវិតឈ្មោលមិនដល់ ១ភាគរយផងដែរ អាចធ្វើដំណើរទៅក្នុងផ្លូវប្រដាប់បន្តពូជរបស់មនុស្សស្រី។ 

ជីវិតអាចបង្កកំណើតរបស់មេជីវិតឈ្មោលមួយក្បាលគឺមួយទៅពីថ្ងៃប៉ុណ្ណោះ

រយៈពេលដែលមេជីវិតឈ្មោលមួយអាចមានជីវិតបង្កកំណើតជាមួយមេជីវិតញីបានគឺមិនមានច្រើនឡើយ។ ដូច្នេះនៅពេលមេជីវិតឈ្មោលចូលក្នុងរាងកាយមនុស្សស្រី វាទំនងជាមិនអាចរស់នៅបានច្រើនជាង ២៤ ទៅ៤៨ថ្ងៃឡើយ។

មេជីវិតឈ្មោលខ្វល់នូវអ្វីដែលអ្នកញ៉ាំ

ការញ៉ាំអាហារមិនផ្តល់សុខភាព សាច់កៃឆ្នៃ និងអាហារធ្វើពីទឹកដោះគោ អាចធ្វើឲ្យរំខានដល់ជីវិតមេជីវិតឈ្មោលបាន។ ការសិក្សាបានរកឃើញថា ការដែលញ៉ាំផ្លែឈើ និងបន្លែមិនគ្រប់គ្រាន់អាចបណ្តាលឲ្យគុណភាពរបស់ទឹកកាមធ្លាក់ចុះបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការទទួលបាន DHA ពីអាស៊ីតខ្លាញ់អូមេហ្គាបីកាន់តែច្រើនក្នុងត្រីសម្បូរខ្លាញ់ និងត្រីសាលម៉ុន វានឹងជួយរាងកាយផលិតមេជីវិតឈ្មោលកាន់តែមានសុខភាពល្អ ធ្វើចលនាកាន់តែខ្លាំង និងមានទឹកច្រើន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង