សុំចូលរួមអបអរផងដែលអ្នកបានក្លាយទៅជាម្តាយគេហើយ! អ្នកប្រហែលវាបាននាំកូនមកផ្ទះវិញ ដើម្បីថ្នាក់ថ្នមផ្ទាល់ដៃហើយ។ ពិតណាស់ អ្នកកំពុងតែស្វែងរកការផ្លាស់ប្តូរក្នុងជីវិតចាប់តាំងពីអ្នកបានដឹងថាអ្វីៗនឹងប្រែប្រួលក្រោយពីសម្រាលកូនរួច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងមួយដែលអ្នកចង់ផ្លាស់ប្តូរបំផុតនោះគឺចង់ឲ្យក្បាលពោះអ្នកវិវដ្តន៍ទៅរកសភាពតឹងណែនដូចធម្មតាវិញមែនទេ? បើសិនជាអ៊ីចឹងមែន យកល្អគួរតែប្រើវិធីធម្មជាតិដូចខាងក្រោមនេះដើម្បីជួយខ្លួនឯងទៅ៖
ចាប់ផ្តើមហាត់ប្រាណ
បើសិនជាអ្នកចង់ក្បាលពោះដែលយារធ្លាក់ ក្លាយទៅជាតឹងហាប់ណែនវិញលឿន ចូរចាប់ផ្តើមធ្វើលំហាត់ប្រាណឡើងវិញនៅពេលគ្រូពេទ្យអនុញ្ញាតិឲ្យហាត់ហើយ។ អ្នកមិនគួរណាបង្ខំខ្លួនឯងខ្លាំងពេកឡើយក្នុងពេលចាប់ផ្តើមដំបូងៗ។ ចូរចាប់ផ្តើមហាត់យូហ្គាក្រោយសម្រាលកូនរួច ឬដើរឲ្យបានច្រើន។ នៅពេលមានអារម្មណ៍ថាត្រៀមខ្លួនរួចហើយ ចាំចាប់ផ្តើមលំហាត់ប្រាណខ្លាំងជាងនេះ។
ញ៉ាំទឹកឲ្យបានច្រើន
មធ្យោបាយមួយផ្សេងទៀតដើម្បីបន្តឹងស្បែកក្រោយសម្រាលកូនរួច គឺការញ៉ាំទឹកច្រើនៗ។ ទឹកមិនត្រឹមតែជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនទេ ថែមទាំងជួយផ្តល់ភាពយឺតដល់ស្បែកថែមទៀត។ យ៉ាងណាមិញ ទឹកនឹងជួយបង្ការការចាលជាតិទឹកក្នុងពោះបានយ៉ាងល្អ។
ជម្រុះកោសិកាងាប់ៗចោល
ការជម្រុះកោសិកាស្បែកងាប់ៗនៅក្បាលពោះចោល គឺជាមធ្យោបាយមួយផ្សេងទៀតក្នុងការបន្តឹងស្បែកក្បាលពោះ។ ហេតុផលនៅពីក្រោយរឿងនេះគឺថា វានឹងជួយបង្កើនរបត់ឈាមរត់ទៅរាងកាយ ដែលពង្រឹងដល់លក្ខណៈរបស់ស្បែក។ រឿងនេះមិនត្រឹមតែជួយឲ្យស្បែកមានសុខភាពល្អទេ តែក៏ជួយជំរុញកោសិកាស្បែកថ្មីដុះឡើងវិញផង។
ជ្រើសរើសប្រូតេអ៊ីន និងខ្លាញ់ផ្តល់សុខភាព
តើអ្នកមានដឹងទេថា ការញ៉ាំខ្លាញ់ និងប្រូតេអ៊ីនអាចជួយបង្កើតសាច់ដុំកាន់តែច្រើនទេ? ប្រូតេអ៊ីនក៏មានកូឡាជែនដែលសំខាន់សម្រាប់ជួយបន្តឹងដល់ស្បែកដែរ។ ចំនួនប្រូតេអ៊ីនដែលអ្នកគួរតែញ៉ាំនោះអាស្រ័យទៅតាមតម្រូវការហាត់ប្រាណរបស់អ្នកក្នុងមួយថ្ងៃ កម្ពស់ ព្រមទាំងទម្ងន់ដែរ។ ប្រូតេអ៊ីនសំខាន់ថែមទៀតបើសិនជាអ្នកកំពុងតែបំបៅដោះកូន។
បំបៅដោះកូន
ក្រៅពីផ្តល់ប្រភពជីវជាតិដ៏ល្អបំផុតសម្រាប់កូន ការបំបៅដោះកូនក៏មានប្រយោជន៍មួយចំនួនសម្រាប់អ្នកដែរ។ នេះដោយសារតែការពិតមួយត្រង់ថា កាឡូរីក្នុងរាងកាយត្រូវបានបំលែងទៅជាទឹកដោះគោ មានន័យថា វាក៏អាចជំរុញដល់ការស្រកទម្ងន់ និងជួយបន្តឹងស្បែកបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើយើងប្រៀបធៀបវិញគឺថា ស្រ្តីដែលបំបៅដោះកូនអាចទទួលបានទម្ងន់ធម្មតាវិញលឿនជាងស្រ្តីដែលមិនបានបំបៅដោះកូន៕